រកឃើញហើយសាកសពនារីស្រស់ស្អាតម្នាក់ ដែលបានទៅងូតទឹកជាមួយមិត្តភក្កិ ហើយរអិលជើងធ្លាក់ចូលទឹកលូលិចបាត់
រកឃើញហើយសាកសពនារីស្រស់ស្អាតម្នាក់ ដែលបានទៅងូតទឹកជាមួយមិត្តភក្កិ ហើយរអិលជើងធ្លាក់ចូលទឹកលូលិចបាត់
ពោធិ៍សាត់ ៖ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅម្ដុំផ្សារ ភូពុយ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ដោយនារីក្រមុំស្រស់ស្អាតម្នាក់ បានទៅងូតទឹកលេងជាមួយមិត្តភ័ក្កិ ដោយមិនប្រយ័ត្ត ត្រូវអិលជើងធ្លាក់ចូលទឹកជ្រៅហើយលិចបាត់ លុះដល់វេលាម៉ោង ៩:២៥នាទីយប់ ទើបរកឃើញសាកសព ។
សមត្ថកិច្ចបានឲ្យដឹងថានារីរងគ្រោះឈ្មោះ សុង រក្សា អាយុ២១ឆ្នាំ នៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ អតីតនិស្សិតរៀនផ្នែកអគ្គីសនី នៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ទើបតែផ្លាស់មករៀនជំនាញគណនេយ្យវិញ នៅសកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់។
សំគាល់ឃើញថាប៉ុន្មានថ្ងៃនេះទឹកជំនន់បានជន់លិចតំបន់មួយចំនួនក្នុងទីរួមខេត្តពោធិ៍សាត់ ។ នៅល្ងាចថ្ងៃទី១១ នោះនារីរងគ្រោះបានទៅលេងទឹកជាមួយមិត្តភ័ក្កិនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ម្ដុំខាងលិចផ្សារភូពុយ ខណៈពេលកំពុងលេងទឹកសប្បាយរីករាយជាមួយមិត្តភ័ក្កិនោះ ស្រាប់តែចៃដន្យរអិលជើងធ្លាក់ចូលទឹកលូលិចបាត់តែម្ដង ។ ភ្លាមៗនោះមានការផ្អើលឆោឡោដល់អ្នកស្រុកនិងក្រុមយុវជន នាំគ្នាចុះរាវរកគ្រប់ទីកន្លែង តែមិនឃើញទាល់តែសោះ លុះវេលាម៉ោង០៩និង២៥នាទីយប់ទើបរកឃើញ ប៉ុន្តែនាងបាន ស្លាប់បាត់ទៅហើយ។
សពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនឪពុកម្ដាយ យកទៅធ្វើបុណ្យនៅវត្តបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ តាមប្រពៃណី ៕




No comments