ទីតាំងហាងកាហ្វេបង្គប់ បៀរ អាប៉ោង មាន់ជល់ហាយឡាយ កុំពុងតែបើកលេងដោយរលូន នៅទឹកដី ពោធិ៍សែនជ័យ
ចំពោះការលេងល្បែងស៊ីសងបែបនេះ កំពុងតែប្រព្រឹត្ត បទល្មើស ដែលផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មាន សុវត្ថិភាពទាំង ៩ចំនុចដែលបានដាក់ចេញដោយរដ្ឋាភិបាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋាន ក្បែរទីតាំង ល្បែងខាងលើនេះ បានឲ្យដឹងទៀតថាម្ចាស់ ទីតាំងហាងកាហ្វេ បង្គប់ល្បែងមាន់ហាយឡាយ (បៀរ អាប៉ោង) ឈ្មោះ ឡេង ភេទប្រុស ដែលបានបើកលេង ជារៀងរាល់ថ្ងៃ គឺមិនខ្លាចរអាសមត្ថកិច្ចឬច្បាប់សោះឡើយ។
ពលរដ្ឋបានបន្តថាជារៀងរាល់ថ្ងៃ ពួកគាត់ឃើញមាន មនុស្សមកលេងយ៉ាងច្រើន ហើយភ្នាល់ដាក់លុយ ថែមទាំងស្រែកហ៊ោកញ្ជ្រៀវ បង្កឲ្យមានការរំខានដល់ សុខទុក្ខរបស់ពួកគាត់។
ករណីនេះសូមលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយចាត់កម្លាំងសមត្ថកិច្ច មកបង្ក្រាបទីតាំងនេះផងទាន។