គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រឿងវិវាទដីធ្លីរបស់លោកផ្កាយ៤ ជាមួយប្រជាពលរដ្ឋ ៥គ្រួសារ ត្រូវបានបញ្ចប់ដោយដំណោះស្រាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ


    នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការសម្របសម្រួលពីលោកឯឧត្តម ដួង តារា ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លី លោកឧត្តមសេនីយផ្កាយ៤ ប៊ុន សេង និងភរិយា បានយល់ព្រមបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ៥គ្រួសារ ដោយជ្រើសរើសនៃដំណោះស្រាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដើម្បីបញ្ចប់វិវាទដីធ្លីជាមួយពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ។
    ប្រជាពលរដ្ឋទាំង៥គ្រួសារនោះរួមមាន៖
    ១-ជិន ជន  / ២-សួន បូរ៉ា / ៣-សំ ថាន / ៤-ជា សារ៉ាត់ / ៥-ជួន ជីវិន ដែលមានផ្ទៃដីទំហំជាង៥ហិកតា (៥៣,៣៩៤) ដែលមាទីតាំងស្ថិតនៅភូមិ ទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
    គួររំលឹកថា ៖ ពាក់ព័ន្ធរឿងវិវាទដីធ្លីរវាងភាគីខាងលើនេះ បានកើតឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយភាគីម្ខាងៗអះអាងថាជាដីរបស់ខ្លួន ។ ដោយជាក់ស្តែងគឺភាគីលោកផ្កាយ៤ និងភរិយា បានកាន់កាប់អាស្រ័យផលដាំដំឡូងលក់ជាច្រើនឆ្នាំមកហើយ ។
    ចំណែកឯភាគីខាងប្រជាពលរដ្ឋទាំង៥គ្រួសារនោះក៏បានអះអាងថាខ្លួនមានលិខិតស្នាមប័ណ្ណកាន់កាប់ដី លើទីតាំងតែមួយដូចគ្នា ។
    ដោយសារតែភាគីទាំងសងខាងទាមទារយកឈ្នះយកត្រូវរៀងៗខ្លួន ក៏បានប្តឹងគ្នាទៅអាជ្ញាធរមូលដ្ឋានអោយជួយដោះស្រាយ ។ ប៉ុន្តែអាជ្ញាធរដោះស្រាយមិនចេញអស់រយៈពេល៤ឆ្នាំមកហើយ ។ បន្ទាប់មកលោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេច បានហៅភាគីទាំងសងខាងដើម្បីដោះស្រាយ និងជ្រើសរើសយកដំណោះស្រាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហើយភ្លាមនោះភាគីទាំងសងខាងក៏បានព្រមព្រៀងគ្នាដោយក្ដីញញឹម និងព្រមបញ្ចប់នូវរឿងវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ។
    លទ្ធផលនៃការសម្រុះសម្រួលបញ្ចប់វិវាទនេះ គឺភាគីខាងលោក ប៊ុន សេង និងលោកស្រី ឡៃ គីមហុង ព្រមទទួលយកប្រាក់ចំនួន ១៣០០០០ដុល្លា (ដប់បីម៉ឺនដុល្លារ) ហើយសុខចិត្តផ្តល់ដីទាំងអស់ទៅឲ្យប្រជាពលរដ្ឋ ទាំង៥គ្រួសារ ដោយក្នុងនោះបានផ្តល់ជូនទាំងផលដំណាំចំការដំឡូងដែលកំពុងដាំដុះទាំងអស់ (តម្លៃប្រមាណ៧៥០០ដុល្លារ) ឲ្យទៅភាគីពលរដ្ឋទាំង ៥គ្រួសារ ដែលយល់ព្រមទទួលយកដីទាំងអស់មកគ្រប់គ្រងវិញ។
    នាក្នុងឱកាសនោះលោកឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ ប៊ុន សេង និងលោកជំទាវ ឡៃ គីមហុង ព្រមទាំងប្រជាពលរដ្ឋ៥គ្រួសារដូចជា លោក ជិន ជន, លោក សួន បូរ៉ា, លោកស្រី សំ ថាន, លោក ជា សារ៉ាត់, និង លោក ជួន ជីវិន ដែលបានជ្រើសរើសយកដំណោះស្រាយបញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលទទួលបានលទ្ធផលឈ្នះឈ្នះជាមួយនឹងស្នាមញញឹមគ្រប់ៗគ្នា។ (អរគុណសន្តិភាព)
    (យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង)៕


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ