គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យយុវតីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ផ្នែកក្បាល នៅផ្លូវជាតិលេខប្រាំមួយ

    គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យយុវតីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ផ្នែកក្បាល នៅផ្លូវជាតិលេខប្រាំមួយ

    កំពង់ធំ ៖ ថ្ងៃទី២៦ ខែតុលា  ឆ្នាំ២០២០ វេលាម៉ោង
    ១២:១៥នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្ទះ ឮជាង សល់ ភូមិពុកយុគ សង្កាត់ស្រយូវ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានហេតុកាលគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយ រវាងរថយន្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង និងម៉ូតូបើកក្នុងទិសដៅស្របគ្នា បណ្តាលអោយយុវតីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងយុវតីម្នាក់ទៀតរង់របួសធ្ងន់។

    របាយការណ៍សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកលុចសុីស RX 300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AP-8385 បើកបរដោយ(មិនស្គាល់អត្តសញ្ញាណ) រត់
    គេចខ្លួនបាត់ស្រមោល ។ រីឯម៉ូតូម៉ាក C125 សេរី ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1D-7936 បើកបរដោយឈ្មោះ សាំង លីដា ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ សិស្ស របួសធ្ងន់ ផ្នែកក្បាល និង អ្នករួមដំណើរជាមួយម៉ូតូឈ្មោះ ឈឿន ស្រីនិច ភេទស្រី  អាយុ ១៥ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស បានស្លាប់នៅកន្លែងកើតហេតុ ។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ និងកំណត់ហេតុប្រមូលវត្ថុតាងរថយន្ត និងម៉ូតូ  យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ រីឯសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ