គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យយុវតីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ផ្នែកក្បាល នៅផ្លូវជាតិលេខប្រាំមួយ
កំពង់ធំ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង
១២:១៥នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្ទះ ឮជាង សល់ ភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានហេតុកាលគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយ រវាងរថយន្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង និងម៉ូតូបើកក្នុងទិសដៅស្របគ្នា បណ្តាលអោយយុវតីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងយុវតីម្នាក់ទៀតរង់របួសធ្ងន់។
របាយការណ៍សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកលុចសុីស RX 300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AP-8385 បើកបរដោយ(មិនស្គាល់អត្តសញ្ញាណ) រត់
គេចខ្លួនបាត់ស្រមោល ។ រីឯម៉ូតូម៉ាក C125 សេរី ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1D-7936 បើកបរដោយឈ្មោះ សាំង លីដា ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ សិស្ស របួសធ្ងន់ ផ្នែកក្បាល និង អ្នករួមដំណើរជាមួយម៉ូតូឈ្មោះ ឈឿន ស្រីនិច ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស បានស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ និងកំណត់ហេតុប្រមូលវត្ថុតាងរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ រីឯសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕










No comments