គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ត្រីនគរបាលខេត្តកំពង់ចាមតែងតែទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាមជានិច្ច

    កំពង់ចាម ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំ​ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក ណា ចេ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងលោកវរសេនីយ៍ទោ អឿ សុភា នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ី ឡែន នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យអន្តរាគមន៍​ និងតម្រួតបទបញ្ជា ដែលមានជំងឺសាច់ដុះ​ បណ្ដាឲ្យវៀចឆ្អឹងច្រមុះ​និងត្រូវវះកាត់​ចេញ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ និងបាននាំយកថវិកា​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ សរុបជាថវិកាចំនួន ១,៣៥០,០០០រៀល សម្រាប់​សម្រួលដល់បន្ទុកក្នុងការចំណាយលើការព្យាបាលជំងឺផងដែរ។

    នាក្នុងឱកាសនោះលោកអនុសេនីយ៍ឯក ស៊ី ឡែន នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យអន្តរាគមន៍​ និងតម្រួតបទបញ្ជា ដែលមានជំងឺកំពុងតែសម្រាកព្យាបាល បានថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលលោកតែងតែគិតគូរដ៏សុខទុក្ខដល់មន្ត្រីក្រោមឱវាទជានិច្ច៕  

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ