គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ នៅវត្តនាគនិគ្រោធារាម ស្ថិតនៅ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

    ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ នៅវត្តនាគនិគ្រោធារាម ស្ថិតនៅ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

    កំពង់ចាម ៖ ថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តនាគនិគ្រោធារាម បានដង្ហែរអង្គកឋិនសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តនាគនិគ្រោធារាម នៅភូមិ ផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

    មានប្រសាសន៍សំណេះសំណាលកាន់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការប្រារព្ធអង្គកឋិនទាននាថ្ងៃនេះ អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ កត្តាសុខសន្តិភាព ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿសាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកលើការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យផ្នែកពុទ្ធចក្រ និងអាណាចក្រ។

    គូរបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស រួមជាមួយថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តវត្តនាគនិគ្រោធារាម ដែលបានមូលមតិគ្នា ជាឯកច្ឆ័ន្ទផ្តើមធ្វើអង្គកឋិនទាន និងវេរប្រគេនបច្ច័យ ចំនួន ៥៥.៥០០.០០០រៀល ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រ ជាមួយផ្នែកពុទ្ធចក្រ រួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តនាគនិគ្រោធារាម ស្រុកកោះសូទិន ដែលជាលើកកម្ពស់ដល់វិស័យព្រះសាសនា ឱ្យមានការរីកចម្រើន ផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ