គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ សិក្សាអំពីស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំអំពិល ស្រុកកំពង់សៀម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ សិក្សាអំពីស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំអំពិល ស្រុកកំពង់សៀម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម

    កំពង់ចាម ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំអំពិល ស្រុកកំពង់សៀម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធមួយចំនួន ។

    នៅក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសិក្សាអំពីស្ថានភាពជំនន់ទឹកភ្លៀង ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដំណើរការគ្រឿងចក្រក្នុងការកាយប្រឡាយ និងស្តារលូ នៅតាមបណ្តោយផ្លូវជាតិលេខ៧ និងស្ថាបនាលូថ្មីមួយចំនួនទៀត ដើម្បីរំដោះទឹកចេញ កុំឲ្យទឹកនៅដក់ ឬហូរច្រោះ និងជន់លិចផ្លូវជាតិ ផ្លូវលំ ក៏ដូចជាលំនៅដ្ឋាន និងផលដំណាំរបស់បងប្អូនប្រជាជនយើង និងត្រូវសិក្សាអំពីផលិតផលប៉ះពាល់ឲ្យបានជាក់លាក់ដើម្បីលើកគម្រោងស្តារឡើងវិញនៅពេលឆាប់ៗ៕ [ដោយ កងមាស ]

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ