ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ សិក្សាអំពីស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំអំពិល ស្រុកកំពង់សៀម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម
កំពង់ចាម ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំអំពិល ស្រុកកំពង់សៀម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធមួយចំនួន ។
នៅក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសិក្សាអំពីស្ថានភាពជំនន់ទឹកភ្លៀង ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដំណើរការគ្រឿងចក្រក្នុងការកាយប្រឡាយ និងស្តារលូ នៅតាមបណ្តោយផ្លូវជាតិលេខ៧ និងស្ថាបនាលូថ្មីមួយចំនួនទៀត ដើម្បីរំដោះទឹកចេញ កុំឲ្យទឹកនៅដក់ ឬហូរច្រោះ និងជន់លិចផ្លូវជាតិ ផ្លូវលំ ក៏ដូចជាលំនៅដ្ឋាន និងផលដំណាំរបស់បងប្អូនប្រជាជនយើង និងត្រូវសិក្សាអំពីផលិតផលប៉ះពាល់ឲ្យបានជាក់លាក់ដើម្បីលើកគម្រោងស្តារឡើងវិញនៅពេលឆាប់ៗ៕ [ដោយ កងមាស ]






















No comments