គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន ដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារទាំង៣

    រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន ដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារទាំង៣

    ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារទាំង៣ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។

    ដោយមួយសង្កាត់ទទួលបានម៉ាស់៖
    ១. សង្កាត់ចាក់អង្រែលើ ទទួលបាន ២០០០ ម៉ាស់
    ២. សង្កាត់ចាក់អង្រែក្រោម ទទួលបាន ២០០០ ម៉ាស់
    ៣. សង្កាត់បឹងទំពន់ទី១ ទទួលបាន ២០០០ ម៉ាស់
    ៤. សង្កាត់បឹងទំពន់ទី២ ទទួលបាន ២៤១០ ម៉ាស់ 
    ៥. សង្កាត់ស្ទឹងមានជ័យទី១ ទទួលបាន ២០០០ ម៉ាស់
    ៦. សង្កាត់ស្ទឹងមានជ័យទី២ ទទួលបាន ២០០០ ម៉ាស់ 
    ៧. សង្កាត់ស្ទឹងមានជ័យទី៣ ទទួលបាន ៩៤៤ ម៉ាស់

    ដោយឡែកផ្សាររដ្ឋទាំង៣ ក្នុងមួយផ្សារទទួលបាន ៥០០ ម៉ាស់ ។
    សរុបរួម ក្នុងការប្រគល់ម៉ាស់ជូន សង្កាត់ទាំង៧ និងផ្សារទាំង៣ ចំនួន ១៤,៨៥៤ ម៉ាស់  ។

    ក្នុងនោះមានការចូលរួមពី៖
    -លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃខណៈអភិបាលខណ្ឌមានជ័យ ។
    -លោក នាយករដ្ឋបាល ខណ្ឌ ។
    -លោក លោកស្រី តំណាងចៅសង្កាត់ទាំង ៧ ។
    -លោក ប្រធានផ្សាររដ្ឋ ទាំង ៣ ។

    នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៧ មានចំនួន ៦២,៦០៩ នាក់ ។ ជាមួយគ្នានេះដែរ លោក ពេជ្រ កែវមុនី ក៏បានអំពាវនាវដល់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៧ ចូលរួមចែកម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន ចាប់ពីល្ងាចថ្ងៃនេះតទៅ និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ