គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្នងការនគរបាល រាជធានីភ្នំពេញ បើកពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី​ កម្ពស់៣ជាន់​ ទំហំ ៤០x៣៥ ម៉ែត្រ

    ស្នងការនគរបាល រាជធានីភ្នំពេញ បើកពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី​ កម្ពស់៣ជាន់​ ទំហំ ៤០x៣៥ ម៉ែត្រ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ បញ្ចុះបឋមសិលាសាងសង់អគារ​ សាលប្រជុំថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានកម្ពស់៣ជាន់​ ទំហំ​ ៤០​x ៣៥ម៉ែត្រ​។

    ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ តាមគំរោងផែនការ​ អគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយ:មួយឆ្នាំ​ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១​ ។

    សូមបញ្ជាក់បន្ថែមថាចាប់តាំងពីឯកឧត្តម​ ស​ ថេត​ ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍អង្គភាព​ ដូចជាការរៀបចំឡេីងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ​ និងក្នុងស្នងការដ្ឋាន​ សាងសង់អគារថ្មីជាច្រេីនក្នុងអង្គភាព​ ដូចជាឃ្លាំងសម្រាប់ដាក់សម្ភារ: អគារធ្វេីការបណ្តោះអាសន្ន​ អគារស្នាក់នៅ​ និងកន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស​ អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ អគារប៉ុស្តិ៍ប្រចាំការ២៤ម៉ោ​ង​ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនទៀត​ ជាពិសេសគឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កម្ពស់៩ជាន់​ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់៣ជាន់ថ្មី​ ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់៩ជាន់​៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY / Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ