គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសឱ្យអ្នកអភិវឌ្ឍកម្មវិធីឈប់ប្រើប្រាស់កូដរបស់ក្រុមហ៊ុន X-Mode

    ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសឱ្យអ្នកអភិវឌ្ឍកម្មវិធីឈប់ប្រើប្រាស់កូដរបស់ក្រុមហ៊ុន X-Mode

    ក្រោយពីបានរកឃើញថាក្រុមហ៊ុន X-Mode Social Inc. បានប្រមូលនិងលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាល ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសកាលពីម្សិលមិញនេះ ឱ្យអ្នកអភិវឌ្ឍកម្មវិធីដកកូដ X-Mode ចេញពីកម្មវិធីរបស់ពួកគេ បើមិនដូច្នោះទេកម្មវិធីទាំងនោះអាចនឹងឈប់ដំណើរការនៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។

    បើតាមការផ្ដល់ព័ត៌មានពីក្រុមហ៊ុនទាំងពីរខាងលើ ក្រុមហ៊ុន Google បានកំណត់ពេលចំនួន ៧ថ្ងៃ សម្រាប់អ្នកអភិវឌ្ឍកម្មវិធីដើម្បីលុប X-Mode ចោល ប៉ុន្តែពួកគេអាចនឹងសុំពន្យាពេលបានរហូតដល់ទៅ ៣០ថ្ងៃ ចំណែកឯក្រុមហ៊ុន Apple បានកំណត់រយៈពេលត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនទាំងពីរបានបញ្ឈប់ក្រុមហ៊ុនពីការទាញយកទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា និងជាពិសេសបន្ទាប់ពីមានការស៊ើបអង្កេតពីសមាជិកព្រឹទ្ធសភា លោក Ron Wyden នៃរដ្ឋអូរីហ្គែនផងនោះ។

    គួរបញ្ជាក់ផងដែរថា ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលពួកគេអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ដូច្នេះដើម្បីការពារទិន្នន័យឯកជនភាព លោកអ្នកគួរតែបិទការតាមដានទីតាំងប្រសិនបើលោកអ្នកពុំចាំបាច់ត្រូវការប្រើប្រាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចកំណត់ឱ្យមានការតាមដាន នៅពេលដែលប្រើកម្មវិធីនោះក៏បាន៕
    ប្រភព៖ [នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា]

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY / Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ