គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់​ដា បានណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ចែង​ជាងចម្លាក់ ឆ្លាក់ជាអក្សរ អរគុណ​សន្តិភាព​ ​លើដើមប្រទាល ដាក់តាំងក្នុងក្រុងកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់​ដា បានណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ចែង​ជាងចម្លាក់ ឆ្លាក់ជាអក្សរ អរគុណ​សន្តិភាព​ ​លើដើមប្រទាល ដាក់តាំងក្នុងក្រុងកំពង់ចាម

    កំពង់ចាម ៖ ដោយសារ​គុណបំណាច់ នៃ​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច្នេះហើយ​ទើប​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាត់ចែង​ជាងចម្លាក់ ឆ្លាក់​ជា​អក្សរ​ផុស​ពាក្យ​ថា អរគុណ​សន្តិភាព​ ​លើ​ដើម​ឈើទាល​មួយ​ដើម ក្នុង​ក្រុង​កំពង់ចាម ហើយ​ត្រូវ​បើកសម្ពោធ​ដាក់តាំង​បង្ហាញ ដល់​ប្រជាពលរដ្ឋ​បាន​ទស្សនា​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ក្នុង​អត្ថន័យ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចេះ​ស្រលាញ់ និង​ចេះ​នាំគ្នា​ថែរក្សា​សុខសន្តិភាព ឲ្យ​បាន​គង់វង្ស​ផងដែរ ។

    ​ម្យ៉ាងទៀត ពាក្យ​ថា​សន្តិភាព​នេះដែរ បើ​យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត មានន័យថា ជា​ដំណើរ​នៃ​សេចក្តីសុខ​សាន្តត្រាណ ជា​មធ្យោបាយ​នៃ​ការធ្វើ​ឲ្យ​មាន​សេចក្តី​ស្ងប់ចិត្ត និង​ការផ្សះផ្សា​អធិករណ៍​ដោយ​សន្តិវិធី​។​

    ​គួរ​រំលឹក​ផងដែរ​ថា រដ្ឋបាលខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម លោក​បាន​ចាត់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ រៀបចំ​ចាត់ចែង​ជាងចម្លាក់ ឆ្លាក់​ជា​អក្សរ​ផុស គឺ​ពាក្យ អរគុណ​សន្តិភាព លើ​ដើម​ឈើទាល ដែលមាន​អាយុ​រាប់រយឆ្នាំ​មកហើយ ដើមឈើ​នោះ មាន​ទំហំ​ប្រហែល ២ អោប ដុះ​អម​ផ្លូវ​ជុំវិញ​សាលាខេត្ត ដែល​បាន​ងាប់​ដោយសា​អាយុកាល ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ពេលនេះ រដ្ឋបាលខេត្ត​កំពង់ចាម​ក៏​ប្រារព្ធ​ពិធី​សម្ភោ​ធ ជា​ផ្លូវការ ក្រោម​អធិបតីភាព លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដើម្បី​ដាក់​ឲ្យ​ប្រជាជន​បាន​ទស្សនា នឹង​ឲ្យ​កាន់តែ​យល់​ជ្រួតជ្រាប​អំពី​គុណ​តម្លៃ​នៃ សុខសន្តិភាព៕​

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ