កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកមុខកំពូល បង្ក្រាបបានជនសង្ស័យម្នាក់ពីបទប្រើនូវសារធាតុញៀន

កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកមុខកំពូល បង្ក្រាបបានជនសង្ស័យម្នាក់ពីបទប្រើនូវសារធាតុញៀន
ខេត្តកណ្ដាល ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:០០នាទី ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឡេក តារា អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹងនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង បានធ្វើការបង្រ្កាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀ នៅចំណុច ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
ចាប់ជនសង្ស័យចំនួន០១នាក់៖
១.ឈ្មោះ ហេង បូរិន ហៅលុច្ស ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកសិករ (ឃាត់ខ្លួន)។
វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់តូច។
២.ទូរសព្ទចុចពិលចំនួន ០១គ្រឿង ។
-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនចំនួន ៤០០០០រៀល ពីជនមិនស្គាល់ឈ្មោះ នៅឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម យកទៅប្រើប្រាស់ និងលក់បន្ត។
-ពេលនេះជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីតាមច្បាប់៕



No comments