ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរ អរគុណសន្តិភាព លើដើមប្រទាល ដាក់តាំងក្នុងក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរ អរគុណសន្តិភាព លើដើមប្រទាល ដាក់តាំងក្នុងក្រុងកំពង់ចាម
កំពង់ចាម ៖ ដោយសារគុណបំណាច់ នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះហើយទើបអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរផុសពាក្យថា អរគុណសន្តិភាព លើដើមឈើទាលមួយដើម ក្នុងក្រុងកំពង់ចាម ហើយត្រូវបើកសម្ពោធដាក់តាំងបង្ហាញ ដល់ប្រជាពលរដ្ឋបានទស្សនានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ក្នុងអត្ថន័យឱ្យប្រជាពលរដ្ឋទាំងអស់ចេះស្រលាញ់ និងចេះនាំគ្នាថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្សផងដែរ ។
ម្យ៉ាងទៀត ពាក្យថាសន្តិភាពនេះដែរ បើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ជាដំណើរនៃសេចក្តីសុខសាន្តត្រាណ ជាមធ្យោបាយនៃការធ្វើឲ្យមានសេចក្តីស្ងប់ចិត្ត និងការផ្សះផ្សាអធិករណ៍ដោយសន្តិវិធី។
គួររំលឹកផងដែរថា រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកបានចាត់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ រៀបចំចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរផុស គឺពាក្យ អរគុណសន្តិភាព លើដើមឈើទាល ដែលមានអាយុរាប់រយឆ្នាំមកហើយ ដើមឈើនោះ មានទំហំប្រហែល ២ អោប ដុះអមផ្លូវជុំវិញសាលាខេត្ត ដែលបានងាប់ដោយសាអាយុកាល ។ ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះ រដ្ឋបាលខេត្តកំពង់ចាមក៏ប្រារព្ធពិធីសម្ភោធ ជាផ្លូវការ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីដាក់ឲ្យប្រជាជនបានទស្សនា នឹងឲ្យកាន់តែយល់ជ្រួតជ្រាបអំពីគុណតម្លៃនៃ សុខសន្តិភាព៕






























No comments