គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់ខ្លួនមេខ្លោងម្នាក់ ដែលជាអ្នកជួលឃាតករ ៣នាក់តម្លៃ ១០,០០០ដុល្លារ ឱ្យរឹត.ក សម្លាប់ចៅអធិការវត្តចេតិយ៍ថ្មី

    ចាប់ខ្លួនមេខ្លោងម្នាក់ ដែលជាអ្នកជួលឃាតករ ៣នាក់តម្លៃ ១០,០០០ដុល្លារ ឱ្យរឹត.ក សម្លាប់ចៅអធិការវត្តចេតិយ៍ថ្មី

    កណ្ដាល ៖ សមត្ថកិច្ចប៉ូលីសជំនាញ ប្រើពេលមួយសប្តាហ៍ ក្នុងការបំបែកសំណុំរឿង ករណីឃាតកម្មសម្លាប់ព្រះសង្ឃចៅអធិការ (វត្តចេតិយ៍ថ្មី) នៅស្រុកពញាឮ ខេត្តកណ្ដាល បានជោគជយ័ ដោយ ចាប់ខ្លួនជនសង្ស័យ ជាមេខ្លោងបានម្នាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។

    តាមប្រភពមន្ត្រីនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា៖ ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​រកស៊ី​ពុះ​ដី​ឡូ​តិ៍លក់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។

    ចំណែកព្រះ​សង្ឃរង​គ្រោះ​ព្រះ​នាម ភោគ ធា​រិ​ទ្ធ ហៅ​តា​តឿ ហៅ​តា​តុ​ប មាន​ព្រះ​ជន្ម​៥៣​ព្រះ​វស្សា​ ជាចៅអធិការវត្តចេតិយ៍ថ្មី។

    សូម​រំលឹក​ថា៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​វត្ត​ចេតិយ៍​ថ្មី ក្នុងភូមិ​ចេតិយ៍​ថ្មី ឃុំ​វិហារ​ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ដោយ​គេ​ឃើញ​ព្រះ​ចៅអធិការ​វត្ត ត្រូវ​បានគេធ្វើគតដោយរឹត​.​ក ហើយទុកសាកសពនៅ​លើ​គ្រែ​ក្នុង​បន្ទប់​ដែល​ព្រះ​អង្គ​សឹង។

    បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យកោសល្យវិច្ច័យឃើញថា ​នៅ​លើ​ផ្ទៃ​ព្រះ​ភក្ត្រ​ព្រះ​អង្គ​មាន​ស្នាម​ឈាម​ហូរ និង​លៀន​អណ្តាត នៅ​ត្រង់​.​ក​មាន​ខ្សែ​នីឡុង​ពណ៌​ស​រឹត​ជុំវិញ និង​ស្នាម​រលាត់​ទ្រូង​ខាងស្តាំ និង​ស្នាម​រលាត់​សើ​ស្បែក​នៅ​ក​ញ្ចឹ​ង​.​ក​ ផងដែរ ។

    បើ​តាម​រយៈ​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច្ឆ័យ លើព្រះ​សព​ព្រះ​អង្គ សមត្ថកិច្ច​សន្និដ្ឋាន​ថា៖ ព្រះ​ចៅអធិការ​សុគត  ដោយសារ​ប្រើប្រាស់​ខ្សែរឹត​.​ក​ បណ្តាលឲ្យថប់ដង្ហើម ។

    ហើយ​ករណី​នេះ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​ស៊ើបអង្កេត ដើម្បី​វែកមុខ​ជនសង្ស័យ​តែ​ម្តង ។

    លុះបានមួយសប្តាហ៍ក្រោយមក គឺ​នៅ​ថ្ងៃ​ទី២៧ ខែធ្នូ  ឆ្នាំ២០២០ កិច្ច​ប្រត្តិបត្តិការ និង​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល ។
    បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជន​ផ្តើមគំនិត​ក្នុង​អំពើ​ផ្តាច់ជីវិត​ទៅ​លើ​ព្រះ​ចៅអធិការ​វត្ត​ចេ​តី​យ​ថ្មី នេះ ។

    ក្រោមបញ្ជាដឹកនាំរបស់លោកស្នងការ​នគរបាល​ខេត្តកណ្តាល​ និងមាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកណ្តាល​ក្នុង​រយៈពេល​៧​ថ្ងៃ ។
    ក៏​ឈាន​ដល់​ការ​កំណត់​បាន​មុខសញ្ញា​មេខ្លោង​ផ្ដើមគំនិត​ជួល​ជនសង្ស័យ​ឲ្យ​ទៅ​ធ្វើ​ឃាត​ព្រះសង្ឃ នោះ​គឺ​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង នេះ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

    នៅចំពោះមុខ​សមត្ថកិច្ច​ មេ​ក្លោ​ង​ផ្តើមគំនិត​រូប​នេះ​បាន​សារភាព​ថា៖ នៅ​ថ្ងៃ​មិន​ចាំ​ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ។

    ឈ្មោះ ស្រេង ស្រ៊ុ​ន បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង ណាត់ជួប​គ្នា​នៅ​ហាង​ម្លប់​ស្វាយ ជិត​ផ្លូវ​ចូល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល វិហារ​លួង ។
    ពេល​ជួប​គ្នា​ជនសង្ស័យ បាន​និយាយ​រឿង​ឈ្លោះ​គ្នា​ជាមួយ​ចៅអធិការ​វត្ត​ចេ​ត​តិ​យ៍​ថ្មី ហើយ​បាន​សួរ​រក​អ្នក​ស្មា​ត់ (​អ្នក​ផ្តាច់ជីវិត​) ។

    ពេល​នោះ​ឈ្មោះ ស្រេង ស្រ៊ុ​ន ថា៖ រឿង​ហ្នឹង​កុំ​ភ័យ​ឲ្យ​តែ​លុយ​ម៉ោ ទើប​ឈ្មោះ ឡៅ ទ្រី ហៅ​ឃាង សួរ​ថា​ប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុ​ន​ឆ្លើយ​ថា ៧.០០០​ដុល្លារ ហើយ​ខ្លួន (​ឡៅ ទ្រី​) បាន​យល់ព្រម ។

    មេ​ក្លោ​ង​ផ្តើមគំនិត​រូប​នេះ​សារភាព​បន្ត​រថា៖ រំលង​បាន​ប្រហែល​២០​ថ្ងៃ ក្រោយមក​វេលា​ម៉ោង​ប្រហែល​​៤​រសៀល ឈ្មោះ ស្រេង ស្រ៊ុ​ន (​ជន​ដៃដល់​) ។

    បាន​ទូរស័ព្ទ​ហៅ​ខ្លួន​ឲ្យ​ទៅ​ជួប​នៅ​ហាង​ម្លប់​ត្នោត ដោយ​ប្រាប់​ថា ១០,០០០​ដុល្លារ ទើបបាន​ធ្វើ​កើត ព្រោះ​ទាល់តែ​គ្នា​៣​នាក់​បាន​ធ្វើ​ឈ្នះ ។ ពេល​នោះ​ខ្លួន​ក៏​បាន​យល់ព្រម ហើយ​បាន​ប្រគល់​លុយ​ឲ្យ​មុន​ ៣,០០០​ដុល្លារ រួច​ក៏​បែក​គ្នា​ចេញ​មក​មុន ។

    លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៤០​នាទី ល្ងាច​ឈ្មោះ ស្រេង ស្រ៊ុ​ន បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ថា «​ប្លង់​រឹង​» (​ភាសា​ដាក់​ម៉ូ​ធ្វើ​សកម្មភាព​) ធ្វើ​រួច​ហើយ ខ្លួន​ក៏​ថា ធ្វើ​រួច​ក៏​រួច​ទៅ ។

    ប្រភព​ដដែល​បានបន្ត​ទៀតថា លុះដល់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ដដែល ឈ្មោះ ស្រេង ស្រ៊ុ​ន ជា​ជន​ដៃ​ដល់ បាន​ឆាត​តាម Telegramថា៖ បាន​ផ្តាច់ជីវិត​ចៅអធិការ​រួច​ហើយ ។

    ដោយ​រឹត​.​ក រួចលើកដាក់លើគ្រែគ្របភួយ ពេល​នោះ​ឈ្មោះ ស្រេង ស្រ៊ុ​ន បាន​ទារ​លុយ​ពី​ខ្លួន​បង្គ្រប់ តែ​ខ្លួន​ថា ចាំ​ស្អែក​ទៅ ។ លុះ​ស្អែក​ឡើង​វេលា​ម៉ោង​១០​និង​៣០​នាទី ខ្លួន (​ឡៅ ទ្រី មេ​ក្លោ​ង​ផ្តើមគំនិត​) បាន​បើករថយន្ត​ម៉ាក​ព្រូស យក​លុយ​ទៅ​ឲ្យ​ឈ្មោះ ស្រេង ស្រ៊ុ​ន ជា​ជន​ដៃដល់ នៅ​ជិត​រោងចក្រ​ស្រែ​ចិន្តា ។

    ពេល​ទៅ​ដល់​ឃើញ​ឈ្មោះ ស្រេង ស្រ៊ុ​ន ជិៈម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា អត់​ស្លាក​លេខ​ចាំ​នៅ​ទីនោះ ហើយ​ក៏​ហុច​លុយ​៧,០០០​ដុល្លារ តាម​កញ្ចក់​ឡាន​ឲ្យ​ទៅ​ឈ្មោះ ស្រេង ស្រ៊ុ​ន រួច​ហើយ​ឈ្មោះ ស្រេង ស្រ៊ុ​ន បាន​ប្រាប់​ថា ពេល​ប៉ូលិស​សួរ ។ កុំ​ឆ្លើយ​អ្វី​ទាំងអស់ និយាយ​តែ​មិនដឹង​ៗ​ទៅ​ប៉ូ​លិ​ស​មិន​អាច​ធ្វើ​អ្វី​កើត​ទេ និង​ឲ្យ​លុប​លេខ​ទូរស័ព្ទ និង​រូប​ពាក់​ព័ន្ធទាំងអស់​ចោល រួច​ក៏​បែក​គ្នា​ទៅ ។

    តាមចម្លើយ​របស់​មេខ្លោង​ផ្តើមគំនិត​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​ខ្លួន (​ឡៅ ទ្រី​) បាន​រៀបចំ​ផែនការ​ធ្វើ​ឃាត​ព្រះសង្ឃ​ជា​ជន​រង​គ្រោះ ។ ព្រោះ​បាន​យក​ផ្ទះ និង​តូប​ផ្សារ​នៅ​ផ្សារ​ម៉ា​ន់​អាំង រាជធានី​ភ្នំពេញ និង​ដី​២​ឡូ​តិ៍​នៅ​ផ្សារ​ត្រាច ខេត្តកំពង់ឆ្នាំង ។ ដោយ​បាន​យក​លុយ​ពី​លោក​ចំនួន ១១,៥០០ ដុល្លារ​ថា៖ ទៅ​សង់ផ្ទះ តែ​មិន​បាន​សង់​ទេ ព្រមទាំង​យក​ទ្រព្យសម្បត្តិ​របស់​លោក​(​ចៅអធិការ​) ។
    ដែល​ជន​រង​គ្រោះ​ឲ្យ​ខ្លួន​ឈរឈ្មោះ​ជំនួស យក​ទៅ​លក់​អស់​ទៀត​ផង ។

    ហើយ​ចុង​ក្រោយ​នេះ​ខ្លួន​បាន​លេចឮ​ព័ត៌មាន​ថា៖ ព្រះ​ចៅអធិការ​លោក​ជិត​សឹក នៅ​ដំណាច់ឆ្នាំ​នេះ ដើម្បី​ទៅ​កាន់កាប់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ទាំងអស់​របស់​លោក​វិញ ។

    ទើប​ខ្លួន​​រៀបចំ​ផែនការ​ធ្វើ​គត ដើម្បី​បំបិទមាត់​ព្រះ​អង្គ​ឲ្យ​បាន​សម្រេច​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ នេះ​តែ​ម្ដង ក្នុង​​គោលបំណង​ប្រមូល ។
    និង​កាន់កាប់​លុយកាក់ និង​ទ្រព្យសម្បត្តិ​របស់​ព្រះ​ចៅអធិការ​ទាំងអស់។

    ក្រោយ​បញ្ចប់​ការ​សួរ​យក​ចម្លើយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​តាម​ស្វែង​បក្ខពួក ដែល​ជា​ជន​ដៃដល់​បន្ត​ទៀត ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ