គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្លាំងនគរបាលស្រុកមុខកំពូល បង្ក្រាបបានជនសង្ស័យ ០៤នាក់ ក្នុងចំណោម ០៥នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន

    កម្លាំងនគរបាលស្រុកមុខកំពូល បង្ក្រាបបានជនសង្ស័យ ០៤នាក់ ក្នុងចំណោម ០៥នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន

    ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចស្រុកមុខកំពូលបានឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់ ក្នុងចំណោមបក្ខពួក  ០៥នាក់ កំពុងតែរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីខុសច្បាប់និងសារធាតុញៀន ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩ៈ០០នាទី ស្ថិតនៅចំណុចចុងព្រែក ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

    ជនសង្ស័យចំនួន ០៥នាក់មានឈ្មោះ៖
    ១.ឈ្មោះ​ រ៉េត​ សា​រី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ
    រស់នៅភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
    ២.ឈ្មោះ រ៉េត​ សារុន​ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ​ចំបក់​មាស​ សង្កាត់​បាក់​ខែង​ ស្រុក​មុខ​កំពូល​ខេត្តកណ្តាល មុខរបរកម្មករសំណង់។
    ៣.ឈ្មោះ​ សុខ សំណាង​ ភេទ​ប្រុស​ អាយុ​ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ​មិន​ពិត​ប្រាកដ​។
    ៤.ឈ្មោះ​ មឿន ជឿន​ ​ភេទ​ប្រុស​ អាយុ ៣៨ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរកម្មករសំណង់។
    ៥.ឈ្មោះ ជិន សុបញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ រកាកោង ឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្ត កណ្ដាលមុខរបរមនពិតប្រាកដ (រត់គេចខ្លួន)។

    វត្ថុតាងចាប់យកមាន៖
    ១.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន ០៧កញ្ចប់តូច។
    ២.សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​។

    សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០  វេលាម៉ោង ៩:០០នាទី មានប្រជាពលរដ្ឋល្អ គាត់បានរាយការណ៍មកសមត្ថកិច្ចថា មានមុខសញ្ញាកំពុងតែប្រើប្រាស់និងជួញដូរ​ថ្នាំញៀន​​ ដោយឈ្មោះ ជិន សុបញ្ញា មុខរបរ​មិន​ពិត​ប្រាកដ​ចំណុច​កេីត​ហេតុ​ខាងលេីក្រោយ​ពី​ ទទួលពត៌មានរួចមក កម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញសហការជាមួយកម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ចុះ​ដល់​ ហើយបានជួបនឹងមុខសញ្ញាខាងលើបានធ្វើការត្រួតពិនិត្យនឹងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុថ្នាំញៀនម៉ាទឹក,កក ចំនួន០៧កញ្ចប់តូច ភ្លាមនោះសមត្ថកិច្ចបាននាំជនសង្ស័យទាំង ០៤នាក់ ខាងលើ យកមកកាន់ប៉ុស្តិ៍នគរបាលព្រែកអញ្ចាញដើម្បីធ្វើការ​សាកសួរ​និង​បន្ត​នីតិវិធី​តាមច្បាប់។ ចំណែក ឈ្មោះ ជិន សុបញ្ញា រត់គេចខ្លួនបាត់ ។

    នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យ​ទាំង០៤នាក់បានឆ្លើយសារភាពថាចំពោះថ្នាំញៀនម៉ាទឹក,កក ខាងលេីជារបស់ឈ្មោះ ជិន សុបញ្ញា​ ពិតប្រាកដមែន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ