គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់លូរំដោះទឹកចេញពីក្រុងកំពង់ចាម

    រដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់លូរំដោះទឹកចេញពីក្រុងកំពង់ចាម

    កំពង់ចាម ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់សំណង់លូ រំដោះទឹកចេញពីក្រុងកំពង់ចាម ក្នុងសង្កាត់កំពង់ចាម  បន្ទាប់ពីលូវ័យចំណាស់មួយនេះបានទទួលរងការបាក់ស្រុត កាលពីពេលថ្មីៗកន្លងទៅដោយសារជំនន់ទឹកភ្លៀងហូរច្រោះ។

    បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាមបានឲ្យដឹងថា៖ សំណង់ខាងលើបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៨០%ហើយ ដោយបន្តនឹងធ្វើការបុកគ្រិះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយរងចាំទឹកទន្លេមេគង្គស្រកផុតច្រាំងសិន។

    ជំនាញរំពឹងថា សំណង់ខាងលើនឹងអាចសម្រេចការសាងសង់១០០% នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ខាងមុខ ដោយប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ