លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូនប្រជាពលរដ្ឋ

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃអាទិត្យ ៤ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត់ ចំនួន ៧៨គ្រួសារ រស់នៅក្នុងសហគមន៍ផ្លូវរថភ្លើង និងសហគមន៍A ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងណែនាំ អប់រំ ពីបញ្ហាសុខភាព។
ក្នុងកម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពី លោក ថោង វ៉ាន់ថា តំណាងរាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌ អធិការរងខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ទួលសង្កែគីឡូម៉ែត្រលេខ៦ ឫស្សីកែវ ប្រធាន អនុប្រធានការិយាល័យ យុវជន និងគ្រួសារប្រជាជនមានជីវភាពខ្វះខាត សរុបប្រមាណ ១២៩នាក់។
អំណោយដ៏ថ្លៃថ្លាផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង៧៨គ្រួសារ នាឱកាសនេះរួមមាន:
-អង្ករ ២៥គីឡូក្រាម
-ថវិកា ២០,០០០រៀល




No comments