បង្ក្រាបបទល្មើស ហ្គេមបាញ់ត្រី នៅខណ្ឌច្បារអំពៅ ក្រោយពីទទួលការរិះគន់ចំៗ ពីសំណាក់មហាជន និងអ្នកសារព័ត៌មាន
បង្ក្រាបបទល្មើស ហ្គេមបាញ់ត្រី នៅខណ្ឌច្បារអំពៅ ក្រោយពីទទួលការរិះគន់ចំៗ ពីសំណាក់មហាជន និងអ្នកសារព័ត៌មាន
ភ្នំពេញ ៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៤:០០នាទីរសៀលនេះ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បាននាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលសរសេររិះគន់ចំៗ ភ្លាមនោះស្រាប់តែលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅ២ បានបង្រ្កាប ករណីហ្គេមបាញ់ត្រី និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង មិនឲ្យមានការបើកលេងជាលើកទី២។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសាទរចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច៕
No comments