ទីតាំងហ្គេមបាញ់ត្រី បង្គប់ទៅដោយគ្រឿងញៀន ជាច្រើនកន្លែង ក្នុងមូលដ្ឋានច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅជិតក្បាលដំណេក លោក ម៉ៅ សឿត អធិការខណ្ឌ ហើយនិង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កំពុងតែបង្កការក្ដៅក្រហាយដល់ប្រជាពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ឋាន

តើថ្ងៃណា ពេលណា ទើបមានអាជ្ញាធរមានសមត្ថកិច្ច ចេញមុខទៅបង្ក្រាប..?
ទីតាំងហ្គេមបាញ់ត្រី បង្គប់ទៅដោយគ្រឿងញៀន ក្នុងទឹកដីខណ្ឌច្បារអំពៅ ជាច្រើនកន្លែងហាក់បីដូចជាមិនរំខានដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ហើយនិងលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ទាល់តែសោះ សង្ស័យតែទីតាំងទាំងនោះ មានចំណែកជាមួយនឹងលោកអភិបាល ហើយនិងលោកអធិការ ហើយមើលទៅ ទើបមិនដែលមកបង្ក្រាប។
ប្រជាពលរដ្ឋជាច្រើនបានបង្ហើប និងលួចរិះគន់ចំៗថា អាជ្ញាធរនិងសមត្ថកិច្ច របស់មូលដ្ឋាន ខណ្ឌច្បារអំពៅ មិនដែលឃើញចេញមុខមកបង្ក្រាប បទល្មើសល្បែងស៊ីសង ហ្គេមបាញ់ត្រី ដែលបង្កប់ទៅដោយគ្រឿងញៀន ទាំងនេះសោះ ទោះបីជាមានការរិះគន់ពីសំណាក់មហាជន ក៏ដូចជាអ្នកសារព័ត៌មាន ដែលតែងតែចុះផ្សាយ និងរាយការណ៍ជូន។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាអ្នកសារព័ត៌មាន បានបន្តរិះគន់ថា មន្ត្រីគ្រាប់ល្ពៅ ទាំងនោះ អសមត្ថភាព មិនហ៊ានចេញមកបង្ក្រាប បទល្មើសទាំងនោះបានទេ សង្ស័យតែមាន ចំណែក៥០ភាគរយ នៅក្នុងនោះហើយ។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមលោកបញ្ជាកម្លាំងគណៈបញ្ជាការឯកភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះផងទាន៕

No comments