គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងល្បែងស៊ីសង ដុសស្លែ ០២កន្លែងធំៗ ក្នុងមូលដ្ឋានខណ្ឌ៧មករា កំពុងតែសប្បាយចិត្ត កើបលុយពីប្រជាពលរដ្ឋ ខណៈអាជ្ញាធរនិងសមត្ថកិច្ច មិនដែលបានបង្ក្រាប

    ទីតាំងល្បែងស៊ីសង ដុសស្លែ ០២កន្លែងធំៗ ក្នុងមូលដ្ឋានខណ្ឌ៧មករា កំពុងតែសប្បាយចិត្ត កើបលុយពីប្រជាពលរដ្ឋ ខណៈអាជ្ញាធរនិងសមត្ថកិច្ច មិនដែលបានបង្ក្រាប

    ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងចំនួនពីរកន្លែងធំៗ (ភ្នាល់បាល់ បៀរ ឡូតូ) ប្រភេទកាស៊ីណូ នៅបណ្ដោយផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា កំពុងតែសប្បាយចិត្តកើបលុយពីប្រជាពលរដ្ឋនៅក្នុងស្រុក និងកំពុងតែបង្កបង្កើននូវភាពអសន្តិសុខ ក្នុងខណ្ឌ៧មករា ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល។

    ទីតាំងទី១- ផ្ទះលេខ៩៣ ផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា។
    ទីតាំងទី២- ផ្ទះលេខ៣Eo ផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា។

    តាមប្រភពព័ត៌មានដែលសារព័ត៌មាន កងមាស ទទួលបានពីប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថាទីតាំងនោះ បានបើកដំណើរការការយូរអង្វែងណាស់មកហើយ ដោយមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយមកបង្ក្រាបឡើយ។

    ប្រភពដដែលបានបញ្ជាក់ទៀតថា រាល់ថ្ងៃពួកគាត់សង្កេតឃើញថាទីតាំងទាំង ០២កន្លែងនោះ មានចំងាយពីគ្នាប្រមាណជាង ៥០ម៉ែត្រពីគ្នា ហើយពួកគាត់សង្កេតឃើញទៀតថា រាល់ថ្ងៃឃើញមានមនុស្សចូលលេង រាប់រយនាក់ក្នុងមួយថ្ងៃៗ គឺមានទាំងក្មេង មានទាំងចាស់  ទាំងប្រុសទាំងស្រី ដោយមានអ្នកខ្លះចាញ់ រហូតដល់ លក់អស់ទ្រព្យសម្បត្តិ ថែមទាំងមានចិត្តវិបល្លាសប្រែប្រួល ចរិតមិនប្រក្រតី អាចនិងចេញទៅលួច ឆក់ ប្លន់ ថ្ងៃណាមួយក៏មិនដឹង។

    ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដែលកំពុងបើកដំណើរការដោយរលូន និងមិនទាន់មាន អាជ្ញាធរមានសមត្ថកិច្ចណាមកបង្ក្រាប។

    ពាក់ព័ន្ធទៅនិងបទល្មើសល្បែងស៊ីសងខុសច្បាប់ នេះប្រជាពលរដ្ធសូមសំណូមពរដល់លោក លីម សុភា អភិបាលខណ្ឌ៧មករា លោកវីរៈសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា សូមលោក ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះផង ជៀសវាងមានការរិះគន់ពីសំណាក់មហាជន ថាអាជ្ញាធរ និងសមត្ថកិច្ច នៃមូលដ្ឋានខណ្ឌ៧មករា ឃុបឃិតគ្នាជាមួយបទល្មើស យកលុយដាក់ហោប៉ៅ បង្កើតបក្សពួកស៊ីជាប្រព័ន្ធ អាចនឹងកើតជាអំពើពុករលួយ ដែលរដ្ឋាភិបាលកំពុងតែបោកសំអាត៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ