តាំងពីលោក ម៉ន វុធី ឡើងកាន់តំណែង ជាអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មក ឃើញតែមានការបាញ់សម្លាប់ រំលោភសម្លាប់ លួច ឆក់ប្លន់ កើតឡើងជាបន្តបន្ទាប់ រីឯល្បែងស៊ីសងវិញរីកដូចផ្សិត ក៏មិនដែរឃើញបង្ក្រាបបាន ទាល់តែសោះ

ខណ្ឌពេាធិសែនជ័យ ៖ ស្លាប់ទៀតហើយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ កាលពីវេលាម៉ោង ១៩:២៥នាទី នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបាញ់ប្រហារសម្លាប់មនុស្ស បណ្ដាលឲ្យស្លាប់ចំនួនបីនាក់ទៀតហើយ។
អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿង ខណៈបើកឈប់ចតមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវ រួចអ្នករត់ម៉ូតូកង់បីបានហៅបក្ខពួកមកបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បុរស០៣ នាក់ជាបន្តបន្ទាប់ ក្រោយពីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
*ជនរងគ្រោះមានចំនួនបីនាក់៖
-ជនរងគ្រោះទី១ ឈ្មោះ ប៉ូ សូភី
-ជនរងគ្រោះទី២ ឈ្មោះ សុី ដេត
-ជនរងគ្រោះទី៣ មិនស្គាល់អត្តសញ្ញាណ
តាមប្រភពព័ត៌មានបានបឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមកពីក្រោយរួចស៊ីផ្លេដាក់រថយន្តឲ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីក៏បានបើកចេញទៅបាត់។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បី ហៅបក្សពួកជិះម៉ូតូជាច្រើនគ្រឿងមកកន្លែងកើតហេតុវិញ ហេីយអ្នកបើកម៉ូតូកង់បីឥណ្ឌានោះ បានស្ទុះទៅដកកាំភ្លើងពីបក្សពួកដែលជិះម៉ូតូ យកមកបាញ់សំដៅទៅលើម្ចាស់រថយន្តខណៈដែលកំពុងអង្គុយផឹកស៊ី ជុំគ្នាជាមួយជនរងគ្រោះដ៏ទៃទៀតនៅមុខហាង បានបាញ់ត្រូវបុរសចំនួន ០៣នាក់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់។ ឃេីញដូចនេះភ្លាមនោះខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បីនិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកេីតហេតុប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង ០៣នាក់ដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ចំនួនទាំងបីនាក់។
បន្ទាប់ពីកើតហេតុ គេឃេីញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធនៅចំណុចទីតាំងខាងលើដើម្បីងាយស្រួលពិនិត្យនិងធ្វើការស្រាវជ្រាវ។
ទទឹមនឹងនេះដែរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនបានរិះគន់ថា តាំងតែពីលោក ម៉ន វុធី ឡើងកាន់តំណែងជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នេះមកឃើញថាមានករណីកើតឡើងជាបន្តបន្ទាប់ ដូចជា រំលោភសម្លាប់ បាញ់សម្លាប់ លួច ឆក់ប្លន់ និងបទល្មើសជាច្រើនទៀត ថែមទាំងមានល្បែងស៊ីសង រីកដូចផ្សិត ក៏មិនព្រមបង្ក្រាប៕







No comments