អធិការស្រុកអូររាំងឪ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែ និងដាក់ទិសដៅអនុវត្តបន្ត

អធិការស្រុកអូររាំងឪ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែ និងដាក់ទិសដៅអនុវត្តបន្ត
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក លឿង រដ្ឋា អធិការ នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តបន្ត។
*ទិសដៅអនុវត្តបន្ត៖
-ពង្រឹងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ( ទម្រង់ទាំង៤ )។
-ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ.ឃំុ មានសុវត្ថិភាព លក្ខណៈសម្បត្តិ ៧ ចំណុច។
-បានចាត់តាំងកម្លាំងឈរជើងតាមគោលដៅដែលបានកំណត់ ប្រចាំការទីប្រជុំជនផ្សារអូររាំងឪ និងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទះពេលយប់-ថ្ងៃ និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
-បានចាត់វិធានការ មិនអោយមានល្បែងស៉ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ។
-ផ្តល់សេវាជូនប្រជាពលរដ្ឋប្រើប្រាស់សៀវភៅគ្រួសារ ក៤ សៀវភៅស្នាក់នៅ ក២ និងអត្តសញ្ញាណប័ណ្ណ ហាមជាដាច់ខាតមិនអោយយកលុយពីបងប្អូនប្រជាពលរដ្ឋ។
-ជំរុញដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ស្រង់បព្ជីាឈ្មោះប្រជាពលណាដែលមិនទាន់មានសំបុត្របញ្ជាក់កំណើតមានប៉ុន្មានគ្រួសារនៅតាមប៉ុស្តិ៍នីមួយៗ ដើម្បីអោយលោកមេឃុំគាត់ផ្តល់អោយ
-ផ្សព្វផ្សាយផែនការ របស់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តត្បូងឃ្មំុ។
-បានចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ.១៩
*វត្តមានចូលរួមប្រជុំមាន៖ លោកអធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្រ្តីផ្នែកជំនាញ ចំនួនសរុបរួម ៣៥នាក់៕






















No comments