គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ គោលបំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុ​សាសន៍​សំខាន់ៗ របស់សម្តេច​អគ្គហា​សេនាបតីតេជោ ហ៊ុន សែន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ គោលបំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុ​សាសន៍​សំខាន់ៗ របស់សម្តេច​អគ្គហា​សេនាបតីតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​នេះថា ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញការលើកទឹក​ចិត្តដល់​មន្ត្រីតាម​មន្ទីរ​ទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត បន្តកិច្ចសហការ និង​ស្តាប់​កា​រណែនាំ​អាជ្ញា​ធរខេត្ត ក្នុងគោលបំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុ​សាសន៍​សំខាន់ៗ របស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា​ក្នុងការ ការពារទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងដើម្បីប្រឆាំងនឹងកូវីដ-១៩ ឲ្យចេញផុតពីភពផែនដី។

    ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា៖ យោងលើស្ថានភាព​បច្ចុប្បន្ន ស្តីពីការប្រឈមទៅនឹងបញ្ហាកូវីដ-១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី និងថ្នាក់​ដឹកនាំ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានពិនិត្យ​ឃើញ​ថា៖ ក្រៅពីការ​ទទួលខុស​ត្រូវរបស់មន្ត្រីថ្នាក់កណ្តាល ក៏ឃើញមានថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីររាជ​ធានី- ខេត្ត បានខិតខំ​យកអស់ពី​សមត្ថភាព ប្រាជ្ញាស្មារតី កំលាំងកាយ ចិត្ត ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិ ក្នុងការផ្សព្វផ្សាយវិធានការ ការពារ និងការទប់​ស្កាត់​ការរីករាលដាលបញ្ហាកូវីដ-១៩ នៅតាម​សហគមន៍ ជាមួយថ្នាក់ដឹកនាំរាជធានី ខេត្ត ពិសេស​តាមបណ្តា​ខេត្តជាគោលដៅ មួយចំនួន ដូចជា រាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្ត​បន្ទាយ​មានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ និងថ្មីៗនេះ នៅខេត្តព្រៃវែង ។

    ឈរលើស្មារតីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង សូមកោត​សរសើរដោយស្មោះចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រី តាមមន្ទីរ ទាំងអស់ ដោយសូម​លើកទឹក​ចិត្តឲ្យ្ត​បន្តកិច្ចសហការជាមួយអាជ្ញាធរធរខេត្ត ឲ្យបានកាន់តែសកម្មថែមទៀត ស្របតាម​បទ​បញ្ជា និងអនុសាសន៍​សំខាន់ៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាក្នុងការ ការពារទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងតាមដាន​ការណែ​នាំជាសារ​សម្លេង​ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជាប់ជាប្រចាំ សំដៅអនុវត្តន៍ឲ្យបានប្រសិទ្ធិភាព៕ 

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ