ចាប់បានឃាតករ ដល់សាហាវព្រៃផ្សៃ ដែលយកកាំបិតកាប់សម្លាប់កូនក្មេង អាយុ ១ឆ្នាំជាង បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម....

ចាប់បានឃាតករ ដល់សាហាវព្រៃផ្សៃ ដែលយកកាំបិតកាប់សម្លាប់កូនក្មេង អាយុ ១ឆ្នាំជាង បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម....
ខេត្ដកំពង់ស្ពឺ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣:០០នាទី នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មកើតឡើង បង្កដោយបុរសម្នាក់ ដែលមានអ្នកភូមិនិយាយថាជាមនុស្សវិកលចរិត។
ជនល្មើសដែរជាឃាតករមានឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចំណែកឯជនរងគ្រោះមានឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុ ១ខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា.មុនពេលកេីតហេតុ ជនរងគ្រោះត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ ៧ឆ្នាំ ត្រូវជាក្មួយស្រី ម្ដាយជនរងគ្រោះ បានពរជនរងគ្រោះដើរលេងនៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះ ជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះ ចំ.ក ខាងស្ដាំ លើថ្ងាស បណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង។
ក្រោយធ្វើសកម្មភាពជនល្មើស.បានរត់ចូលក្នុងផ្ទះបិតទ្វារ.និងធ្វេីសកម្មភាពដុតផ្ទះ.ពេលនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះឡោមព័ទ្ធ និងមានកិច្ចអន្ដរាគមន៍បន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញ ដោយស្ថានភាពមិនល្អ កម្លាំងជំនាញបានស្នេីសុំយោបល់សម្រេចប្រេីប្រាស់មធ្យោបាយអាវុធដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដេីម្បីចូលចាប់ជនល្មេីស។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងខេត្ដ ដែលបានចូលរួមក្នុងប្រតិបត្តិការខាងលេីបានឱ្យដឹងថា ការប្រេីប្រាស់គ្រប់មធ្យោបាយរហូតឈានដល់ការចាប់បានឃាតករ. រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចំណាត់ការតាមផ្លូវច្បាប់៕
[សូមមើលរូបភាពច្បាស់ ចូលទៅកាន់ @kangmeas ]









No comments