គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បទល្មើសនេសាទខុសច្បាប់ពេញផ្ទៃទឹក ខណៈអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាប្រព័ន្ធ

    បទល្មើសនេសាទខុសច្បាប់ពេញផ្ទៃទឹក ខណៈអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាប្រព័ន្ធ

    ខេត្តកំពង់ធំ ៖ ករណីនេសាទខុសច្បាប់ជាច្រើននៅក្នុងដែនទឹកតំបន់បឹងទន្លេសាប កំពុងតែបង្កការក្ដៅរហាយដល់ប្រជានេសាទសូតត្រង់ជាច្រើនគ្រួសារ ដែលប្រកបរបរនេសាទស្របច្បាប់ដើម្បីចិញ្ចឹមជីវិត ជាក់ស្តែងបច្ចុប្បន្នបទល្មើសនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់នៅចំណុច «ព្រែកតាសោម ចំណុចព្រែកទាល់ និងនៅតាមដងព្រែកផ្សេងទៀត» ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និង ឃុំ-ស្រុក ផ្សេងៗទៀត នៅខេត្តកំពង់ធំ កំពុងកើនឡើងយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃទន្លេ ខណៈអាជ្ញាធរពាក់ព័ន្ធមិនឃើញចេញមុខទៅបង្ក្រាប ទោះបីជាមានប្រជាពលរដ្ឋរាយការណ៍ និងសារព័ត៌មានចុះផ្សាយយ៉ាងណាក៏ដោយ។

    តាមប្រភពព័ត៌មានពីប្រជានេសាទក្នុងស្រុកកំពង់ស្វាយ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ កំពុងរីករាលដាលយ៉ាងខ្លាំងជាពិសេសនៅស្រុកកំពង់ស្វាយ ហើយប្រជានេសាទ ដែលនេសាទជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ «រាយមោង រាយសន្ទូច» បានរិះគន់និងដាក់ការសង្ស័យថា ប្រហែលជាមានការបើកដៃពីសំណាក់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តហើយ ទើបអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកំពង់ស្វាយ មិនមាននរណាម្នាក់ហ៊ានចេញមុខមកបង្រា្កប បទល្មើសនេសាទខុសច្បាប់ទាំងនោះ ។ ក្នុងការសង្ស័យនោះនៅមានលោក ហម​ ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំផងដែរ ព្រោះលោកបានបណ្តោយឲ្យលោក យ៉ាន់ វិសាក់ (ហៅសែ) នាយផ្នែករដ្ឋបាលជលផលឃុំផាត់សណ្តាយ ធ្វើអ្វីៗតាមអំពើចិត្ត ពោលគឺ៖ «បណ្តោយឲ្យមានបទល្មើសនេសាទខុសច្បាប់នៅដែនការពាររបស់ខ្លួន»។

    ចំពោះលោក យ៉ាន់ វិសាក់ (ហៅសែ) នាយផ្នែករដ្ឋបាលជលផលឃុំផាត់សណ្តាយ ខាងសារព័ត៌មាន «កងមាស» មិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធទៅនិងបទល្មើសនេសាទខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រោះខលទូរស័ព្ទចូលលើកហើយ គ្រាន់តែលឺថា អ្នកសារព័ត៌មាន ក៏ប្រញាប់បិទទូរស័ព្ទ មិនព្រមផ្ដល់បទសម្ភាសន៍។

    ហេតុដូចនេះសូមសំណូមពរដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមឯកឧត្តមមានវិធានការទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ទាំងនោះផងទាន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភាពស្មើរគ្នា ក្នុងការប្រកបរបរនេសាទដោយស្របច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ