មិនដឹងថ្ងៃណាទើបលោក ឯម ភារី មានសមត្ថភាពបង្រ្កាបពួកញៀនល្បែងស៊ីសងទាំងនេះបានទេ សង្ស័យតែខ្លាចពួកនឹងស្អប់ឬយ៉ាងណា ទើបមិនបង្ក្រាប

មិនដឹងថ្ងៃណាទើបលោក ឯម ភារី មានសមត្ថភាពបង្រ្កាបពួកញៀនល្បែងស៊ីសងទាំងនេះបានទេ សង្ស័យតែខ្លាចពួកនឹងស្អប់ឬយ៉ាងណា ទើបមិនបង្ក្រាប
ហុឺ..!ពួកញៀនល្បែងស៊ីសងជល់មាន់មួយក្រុមនេះ នៅតែប្រមែប្រមូលគ្នាមកលេងជាធម្មតា ដោយមិនទុកលោក ឯម ភារី ដែលជានាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ៣ នៅក្នុងភ្នែកទាល់តែសោះ គឺប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។
នេះបើតាមការសន្និដ្ឋាន ហេតុដែលធ្វើឲ្យក្រុមញៀនល្បែងទាំងអស់នេះមិនខ្លាចសមត្ថកិច្ចមូលដ្ឋាន សង្ស័យតែមកពីលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ បង្រ្កាបក្រុមទាំងនេះមិនដែរបាន ពោលគឺ៖ «ស្ថានភាពផ្លូវពិបាក ក្រុមអ្នកញៀនល្បែងដឹងខ្លួនមុនរត់រួចរហូត»។ ចំពោះសកម្មភាព និងទង្វើអសមត្ថភាព របស់អាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ៣ នេះ កំពុងតែធ្វើឲ្យមហាជន ដាក់ការសង្ស័យ និងពោលពាក្យថា «ម៉េចហ៊ានចាប់ ព្រោះខ្លាចបាត់បង់ប្រយោជន៍»។
ដូច្នេះសូមលោក ឯម ភារី នាយប៉ុស្តិ៍នរគបាលសង្កាត់ស្ទឹងមានជ័យ៣ ព្យាយាមបង្ក្រាបក្រុមញៀនល្បែងទាំងនោះផងទាន កុំឲ្យដូចការរិះគន់ពីសំណាក់មហាជន និងអ្នកសារព័ត៌មាន។
បញ្ជាក់៖ ទីតាំងស្ថិតនៅខាងក្រោយផ្សារ ឯករាជ្យ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាទីតាំងចាស់ «ចំពោះការជល់ភ្នាល់ដាក់លុយវិញ គឺជល់ម្ដងតែមួយគូរៗទេ ពេលចប់មួយគូរហើយ បានជល់មួយគូរទៀត មួយគូរៗរហូតដល់ប្រលប់»៕







No comments