ចាប់បានហើយ ឃាតកដែលសម្លាប់នារីវ័យក្មេងម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូពូលី នៅក្រុងប៉ោយប៉ែត
ចាប់បានហើយ ឃាតកដែលសម្លាប់នារីវ័យក្មេងម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូពូលី នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ បុរសដែលជាឃាតកសម្លាប់នារីវ័យក្មេងម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូពូលី នៅក្រុងប៉ោយប៉ែត ឲ្យស្លាប់ក្នុងថ្លុកឈាម ត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោងប្រមាណ៩:០០នាទី ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។ លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថាករណីនេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ។
តាមចម្លើយរបស់ជនដៃដល់ ប្រាប់ថាមុននិងរំលោភ បានវាយនារីរងគ្រោះចំពោះបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបម្រាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេច។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ទៅលើបំពង់.ក ជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។ បន្ទាប់មកក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦,០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។ បច្ចុប្បន្នជនដៃដល់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។
សូមរំលឹកថាកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម លើឡៅតឿ បន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៩យប់។
ចំណែកសពនារីរងគ្រោះមាន ឈ្មោះ ហួន ស្រី អាយុ ២៣ឆ្នាំ ភេទស្រី មកស្នាក់នៅបន្ទប់ជួលលេខ៥ ផ្ទះជួលភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត មុខរបរធ្វើការនៅក្រុមហ៊ុនកាសុីណូពូលី៕
No comments