គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប្រើប្រាស់ កាំភ្លើងបាញ់សត្វ បាញ់ត្រូវក្មេងប្រុសម្នាក់ ឲ្យស្លាប់នៅខណ្ឌកំបូល

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប្រើប្រាស់ កាំភ្លើងបាញ់សត្វ បាញ់ត្រូវក្មេងប្រុសម្នាក់ ឲ្យស្លាប់នៅខណ្ឌកំបូល

    ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីប្រើប្រាស់ កាំភ្លើងបាញ់សត្វ បាញ់ត្រូវក្មេងម្នាក់ ឲ្យស្លាប់នៅខណ្ឌកំបូល ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃ​ទី​០៦ ខែ​មី​នា ឆ្នាំ​២០២១ នៅ​ចំណុច​ដី​វាល ស្ថិត​នៅ​ក្នុងភូមិ​លិច​វត្ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ។

    ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ សា​រឿ​ន ប៊ុ​ន​ថា អាយុ​ ១៤ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨ រៀននៅអនុ​វិទ្យាល័យ​បែក​ចាន ស្នាក់​នៅ​ក្នុង​មណ្ឌល​អង្ការ​សង្គ្រោះ​ជន​អស់សង្ឃឹម ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​ នៅនឹងកន្លែង។

    ចំណែក​ជនសង្ស័យ​ ២នាក់ នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា មាន​សមាសភាព​ជា​អ្វី និង​មាន​ខ្នងបង្អែក​ធំ​ប៉ុនណា​ទេ ទើប​ប្រើ​កាំភ្លើង​ដើរ​បាញ់​សត្វ​ដោយ​ខុស​ច្បាប់​បែប​នេះ។

    នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ឈរ​លេង​ជាមួយ​ក្មេង​ៗ ៣នាក់ទៀត នៅ​កន្លែង​កើតហេតុ ខណៈនោះ​ស្រាប់តែ​ឮ​ស្នូរ​កាំភ្លើង​ ១គ្រាប់ផ្ទុះឡើងនៅជិតនោះ បណ្ដាលឲ្យត្រូវក្មេងប្រុសរងគ្រោះចំក្បាល​ដួល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ ​ខណៈ​កំពុង​តែ​មានការ​ជ្រួលច្របល់ ស្រាប់តែ​មាន​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​ផ្ទួន​ៗ​គ្នា​ទៀត ហោះ​ទៅ​ធ្លាក់​នៅ​កន្លែង​កើតហេតុ​នោះ​ទៀត ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​ត្រូវ​ក្មេង​ប្រុស​ផ្សេង​ទៀត​ឡើយ ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល និង កម្លាំងកងរាជអាវុធហត្ថព្រមទាំងប្រជាការពារខណ្ឌ​កំ​បូល​ បានចុះទៅអន្តរាគមន៍ ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ជិះ​រថយន្ត​ម៉ាក Ssangyong REXTON ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 02 -0282 គួរ​ឲ្យ​សង្ស័យ​ក៏​បាន​ឃាត់​ត្រួតពិនិត្យ ។ ខណៈនោះ​បាន​រក​ឃើញ​កាំភ្លើង​វែង​ស៊េរី​ទំនើប​១​ដើម នៅ​ក្នុង​រថយន្ត​ហើយ​ពេល​សាកសួរ​ជនសង្ស័យ​និយាយ​ថា ខ្លួន​បាញ់​ទៅ​ខាង​ណោះ​សោះ​ ហេតុ​ម្ដេចទៅ​ត្រូវ​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​វិញ ហើយហើយសមត្ថកិច្ចក៏បានរកឃើញសត្វលលក១ក្បាលងាប់ ដោយសារ​គ្រាប់កាំភ្លើង​ផង​ដែរ។

    ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ អ្នកបាញ់និងតៃកុងឡានម្នាក់ទៀត កំពុងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ