លោកឧត្តមសេនីយ ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ចូលរួមក្នុងពិធីស្រង់នាវា និងបិទបញ្ចប់ការដ្ឋាន

លោកឧត្តមសេនីយ ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ចូលរួមក្នុងពិធីស្រង់នាវា និងបិទបញ្ចប់ការដ្ឋាន
កំពង់ចាម៖ ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជេីញចូលរួមក្នុងពិធីស្រង់នាវា និងបិទបញ្ចប់ការដ្ឋានទី២ ស្ថិតក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៌ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
កម្មវិធីដ៏មានសារៈសំខាន់នេះដែរ មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការរង នៃអគ្គលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម ប្រតិភូអមដំណេីរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងសមាជិកសមាជិកការពាក់ព័ន្ធជាច្រេីននាក់ផ្សេងទៀត៕


























No comments