រថយន្តព្រូសបេីកលឿនជាន់ហ្គាច្រឡំស្មានតែហ្រ្វាំងជ្រុលទៅបុករថយន្តព្រូសរុញផ្ទប់រថយន្តកូរេមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ
រថយន្តព្រូសបេីកលឿនជាន់ហ្គាច្រឡំស្មានតែហ្រ្វាំងជ្រុលទៅបុករថយន្តព្រូសរុញផ្ទប់រថយន្តកូរេមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនជាន់ហ្គាច្រឡំស្មានតែហ្វ្រាំងបណ្ដាលឲ្យជ្រុលបុករះរថយន្តពីរគ្រឿងដែលធ្វើដំណើនៅខាងមុខបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងស្រ្តីម្នាក់រងរបួសស្រាល ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ០៤ ស្តិត ក្នុងភូមិជម្ពូវ័នទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្កែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរេ ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BF-3992 និងរថយន្តម៉ាកព្រូសពណ៌ស១ភ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2AX-6091 បើកធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ០៤ ក្នុងទិសដៅពីកេីតទៅលិច ខណះពេលមកដល់ចំណុចកេីតហេតុខាងលើ ដោយសារតែមានការកកស្ទះចរាចរណ៌នៅខាងមុខទើបរូបគាត់បានបន្ថយល្បឿនយឺតៗ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2C-1566 បេីកក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលបុកមករថយន្តព្រូសហើយរុញទៅបុកផ្ទប់នឹងរថយន្តកូរេ ខាងមុខបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទើបបណ្ដាលឲ្យស្រ្តីម្នាក់ដែលអង្គុយនៅក្នុងរថយន្តនោះរងរបួសស្រាលហើយត្រូវបានក្រុមគ្រួសារនាំយកទៅមន្ទីពេទ្យដើម្បីព្យាបាល។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ធ្វើការវាស់វែងនិងជួយសម្របសម្រួលគ្នាក៏ប៉ុន្តែភាគីខាងជនរងគ្រោះមិនព្រមទើបទាក់ទងទៅភ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកទទួលយកទៅរក្សាទុកដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់៕





No comments