មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ Covid-19

មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសារធារណៈការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាស នូវមរណភាពរបស់លោក អ៊ុយ សុវណ្ណារិទ្ធ អាយុ ៥៥ឆ្នាំ ជាអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
ទទឹមនឹងនេះក្រសួងសាធារណៈការនិងដឹកជញ្ជូន សូមជំរុញដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានហ្មត់ចត់បំផុតនូវវិធានការ ⟨៣ការពារ និង ៣កុំ⟩ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


No comments