[Latest News] អាកូនតិរច្ឆាន វាយសម្លាប់ឪពុកបង្កើតរបស់ខ្លួន យ៉ាងឃោរឃៅ នៅស្រុកបវេល
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2z5_vKTFS1vCu_F72_ANB3nbjMGm_SmO00jMcFezF9mqpiNm4ETdrBYeyYO_i_x95gD9ul8PYxfTIRjFalGbArIiKzCluNYqFsdwcSUWsIYLXNFv19bCS31dlBEZot35RlqnGjvMPRww/s0/IMG_20210408_081110.jpg)
អាកូនតិរច្ឆាន វាយសម្លាប់ឪពុកបង្កើតរបស់ខ្លួន យ៉ាងឃោរឃៅ នៅស្រុកបវេល
បាត់ដំបង៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីឃាតកម្មមួយបានកើតឡើង បង្កដោយកូនតិរច្ឆានម្នាក់ ដែលខឹងឪពុកបង្កើត របស់ខ្លួន ស្តីបន្ទោស ទាញដែកស្បែងវាយទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
លោក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាលស្រុកបវេល បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ប៊ុត សារ៉េត ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវជាឪពុក (ស្លាប់)។
ចំណែកឯជនដៃដល់មាន ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ ត្រូវជាកូនបង្កើត (ឃាត់ខ្លួន)។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយសម្លាប់ឪពុករបស់ខ្លួនពិតប្រាកដមែន។ ដោយមូលហេតុខឹងនឹងឪពុកចេះមន្តអាគមអាបធ្មប់ហើយខ្លួននិយាយប្រាប់កុំឲ្យធ្វើបាបគេតែឪពុកមិនស្តាប់តែងតែស្តីបន្ទោសនិងឈ្លោះប្រកែងគ្នាជារៀងរាល់ថ្ងៃ លុះថ្ងៃកើតហេតុឪពុកចេះតែស្តីបន្ទោសពេកខ្លួនខឹងក៏បានយកដែកស្បែង វាយចំក្បាលនិងដងខ្លួនបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសម្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកបវេលកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6GtrAKAr30wUzdarPZ2dD5rwOk7vlxKA8R0CQtPFVTGEdPNTKsblPeVwFgS3hUlnwXD3iZwJE4VgeQXWgDCfYUfTMRnkTyHa6tKfsKt7tGAIdTJUE5huHoEdcNYrLeS6EEMUbWgIJJM/s0/IMG_20210408_081135.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVMw-n2m-1GRdonC7xkB-KQGdGeMhlsngkI_bDpxTiRj4g33xDgzqDLNXU0RN5z6sjraq-PFZUgEEKmoBGpoq_lF5aVJ0mQ0hrCPLdUAp4bkuOVF9DjLeT5BGs-TyP-HDu2lYpaF_VPro/s0/IMG_20210408_081226.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhey08RVzinI1B9hh55MeztDoHm95s5FzKXHEx-u7-pOkpTeK0IVtJIZsrwiNzcmWkd_L8GhqCrSI3Okz-ucUN50tBEwuuqbR0xoe-vTF3FHOQ_a8J7La9g5z7KB__OsX99T9jOec0i1nk/s0/IMG_20210408_081302.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw0kJyHm51l0oNuUo3TZfTK4rxZb0evgwAB7kza-k79rxtlsOo6AlP3vVrPToDuWuxAldYnZiHEUBXPfpoH47XYrckYKL2vN4n8ri3MZGMmHH7NC5pUmTf7mFuonYVZ3N9iUWSReTne9E/s0/photo_2021-04-08_06-28-03.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuCW06pEIm0hlERBXz6-pRuIbtBx4-so270de_aioGbGx-2DqvGZbrqWIhTWfabkg1RHeFrdSkUivRVG9WBwCHwYTcPcNJHOWDA_vaqJIlVrof7bwVKeZjMb2dgnuNswlaB0_djqDZFw/s0/photo_2021-04-08_06-28-10.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjxV-xdFST0CalLrWJfwkqPTwZ04_-2SkW6Hde2SyPCP0Josc6Oug8v7McdXsN4jB-uBUtn5OuaaGBbRklR1hbGeV1L3LUB5vQtf4vWOBZ5HNsnNv-ThRET3W4qoo7FpVzakvBJ5f_Rk/s0/photo_2021-04-08_06-37-21.jpg)
No comments