ភោជនីយដ្ឋានមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ប្រុស.ស្រី ជាច្រើននាក់ ដែលល្មើសបម្រាមរបស់ក្រសួងសុខាភិបាល
ភោជនីយដ្ឋានមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ប្រុស.ស្រី ជាច្រើននាក់ ដែលល្មើសបម្រាមរបស់ក្រសួងសុខាភិបាល
ភ្នំពេញ ៖ នៅវេលាម៉ោង០៨:៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាប និងធ្វេីការបិទហាងខារ៉ាអូខេ មួយកន្លែងដែរមានយីហោ «ផាត ធី» នៅតាមបណ្តោយផ្លូវបេតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងធ្វើការឃាត់ខ្លួនមនុស្សជាច្រើននាក់យកទៅធ្វើចត្តាឡីស័ក ក្រោយពីដឹង ថា៖ ទីតាំងហាងមួយនេះបានបេីកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងមិនខ្លាចការឆ្លងជំងឺកូវីដ១៩។
ជាថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញាតិឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅវេលាកេីតហេតុក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំង ភោជនីយដ្ឋានដែរមានយីហោ «ផាត ធី» ខាងលើ បានលួចបើកខារ៉ាអូខេ និងទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩ និងផ្គេីនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេីបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបិទហាងជាបណ្ណោះអាសន្ន។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការខាងលេីនេះកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សចំនួន ៣២នាក់ ក្នុងនោះនារី ១៦នាក់ នាំយកទៅធ្វេីចក្តាឡីស័កនៅស្នងការរាជធានីភ្នំពេញ៕
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664
No comments