ស្រុកកៀនស្វាយ៖ ទីតាំងល្បែងស៊ីសង មួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែសមត្ថកិច្ចបង្ក្រាបមិនបាន
ស្រុកកៀនស្វាយ៖ ទីតាំងល្បែងស៊ីសង មួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែសមត្ថកិច្ចបង្ក្រាបមិនបាន
ខេត្តកណ្ដាល៖ នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកកៀនស្វាយ បញ្ជាផ្ទាល់ដោយលោក ព្រុំ សំណាង អធិការនគរបាលស្រុក ក្រោមការដឹកនាំផ្ទាល់ដោយលោក ជឿន សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតនៅភូមិយួន ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈពេលដែលចុះទៅដល់ ស្រាប់តែម្ចាស់ទីតាំងរួមនឹងអ្នកញៀនល្បែងស៊ីសងទាំងនោះចាក់សោផ្ទះរត់គេចខ្លួនបាត់ស្រមោល «ដូចមានខ្មោចប្រាប់ឲ្យដឹងមុន»។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងភ្នាល់ដាក់លុយខាងលើនេះបានបើកដំណើរការលេងជាប្រចាំ និងហ៊ោកញ្ជ្រៀវ ដោយគ្មានការខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ។
ជុំវិញករណីខាងលើនេះសមត្ថកិច្ចបានថ្លែងប្រាប់ សារព័ត៌មានថា៖ និងស្រាវជ្រាវរកម្ចាស់ទីតាំងយកមកធ្វើកិច្ចសន្យា អប់រំ មិនឲ្យមានការប្រមូលផ្ដុំមនុស្ស និងបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងចាប់ពីពេលនេះតទៅ។
ក្នុងកិច្ចប្រតិបត្តិការឆ្មក់បង្ក្រាបខាងលើនេះប្រជាពលរដ្ឋរួមទាំងអ្នកសារព័ត៌មាន កំពុងតែមានការងឿងឆ្ងល់ថា៖ «ហេតុអ្វីបានជាម្ចាស់ទីតាំងនិងជនញៀនល្បែងស៊ីសងទាំងអស់នោះដឹងខ្លួនមុន ហើយចាក់សោទ្វារ រត់គេចខ្លួនបែបនេះ»? ក្នុងនោះផងដែរក៏មានមជ្ឈដ្ឋានខ្លះបានដាក់ការសង្ស័យថា៖ ប្រហែលជាមាន ខ្មោច ព្រាយបីសាច ដែលម្ចាស់ទីតាំងតែងតែសែនក្បាលមាន់ឲ្យជារៀងរាល់សីល ប្រាប់ផ្លូវទុកមុន។
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664
No comments