គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រជាពលរដ្ឋ​​២០គ្រួសារ​នៅ​តំបន់​អាង​ទឹកអំពៅ​ឌៀប ​លើក​​គ្នា​ទៅ​ក្រសួង​រៀ​បចំ​ដែនដី ស្នើ​សុំ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​

    ប្រជាពលរដ្ឋ​​២០គ្រួសារ​នៅ​តំបន់​អាង​ទឹកអំពៅ​ឌៀប ​លើក​​គ្នា​ទៅ​ក្រសួង​រៀ​បចំ​ដែនដី ស្នើ​សុំ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​

    រាជធានី​ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០​គ្រួសារ ដែល​មាន​ដី​នៅ​តំបន់​អាង​ទឹកអំពៅ​ឌៀប ស្ថិត​ក្នុងភូមិ​អន្លង់​ស្លែង ឃុំ​​​​​​​​​​​​​​​​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​លើកគ្នា​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ ដើម្បីទ​ទូច​សុំ​អោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ​មេត្តា​កាត់​ឆ្វៀល​ដី​ដែល​ពួក​គាត់​កាន់​កាប់​ និង​អាស្រ័យ​ផល​តាំងពី​កំឡុង​ឆ្នាំ​២០០៦​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ស្របច្បាប់​។

    ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ២០២១ ដោយ​ពួក​គាត់​បាន​នាំ​គ្នាលើក​បដា​ព្រោងព្រាត​នៅ​មុខ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

    តាម​​ប្រភព​ព័ត៌មាន​បាន​​អោយ​ដឹង​ថា ការ​តវ៉ា​នេះ​បានធ្វើឡើង ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា ក្រសួង​រៀបចំ​ដែន​ដី​ និង​នគរ​រូប​នី​យ​កម្ម​ និង​សំណង់​នឹង​ចុះ​ទៅ​វាស់វែង​ដី​នៅ​តំបន់អាង​ទឹកអំពៅ​ឌៀប ទុកជា​សម្បត្តិ​របស់​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម ។

    តាម​ប្រភព​​ព័ត៌មាន​អោយ​ដឹង​បន្ត​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ​ប្រជាពលរដ្ឋ​បាន​ជួប​ប្រមូលផ្តុំ​លើក​បដា​តវ៉ា​នៅ​លើ​ដី​ដែល ពួក​គាត់​កាន់កាប់ រួច​ក៍​បន្តដំណើរ​មក​លើ​បដា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​និង​សំណង់​បន្ត​ទៀត​។

    តាម​លោក​ហេង ​គង់ តំណាង​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ដី​តំបន់​អាង​អំពៅ​ឌៀប ជា​ដី​ព្រៃ​ទាប​ៗ ដែល​មាន​ទំហំ​ប្រមាណ​១២៩​ហិ​កតា ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២៣​នាក់ បាន​កាន់កាប់​និង​អាស្រ័យ​ផល មាន​តែ​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ បាន​ធ្វើការ​តវ៉ា​រហូតមក ។

    តាម​តំណាង បានអោយ​ដឹង​ថា​ប្រវត្តិ​ដី ដើម​ឡើយ នៅ​កំឡុង​ឆ្នាំ​១៩៨៥ រដ្ឋ​ក៍បាន​បង្កើត​ក្រុមសាមគ្គី​ដែល​មាន​ប្រជាជន​ក្នុងភូមិ​ខាងលើ​បាន​ចូលរួម​បង្កបង្កើន​ផល ធ្វើ​ជា​ស្រូវប្រាំង និង ដាំ​ដំណាំ​ផ្សេង​ទៀត អាស្រ័យ​ផល ព្រមទាំង​ធ្វើការ​កាប់​រាន​កាន់កាប់​រហូត​មក​។​នៅ​ក្នុង​ឆ្នាំ ២០០៦ ដោយ​ការ​មាន​ចលនា​លក់ដូរ​ដី តំបន់ អាង​អំពៅ​ឌៀប​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ដែល អាស្រ័យ​ផល ក៍បាន​លក់ដូរ ពី​មួយ​ទៅ​មួយ ដោយ​មានការ​ទទួលស្គាល់​ដោយ​ស្របច្បាប់ ពី​អ​ជ្ញា​ធរ​ពី​ភូមិ ឃុំ ដល់​ស្រុក និង​មាន​ដី​ខ្លះ​មាន​ទាំង​ប្លង់​រឹង​ផង​ដែរ​។

    តាម តំណាង​ប្រជាពលរដ្ឋ ក៍បាន​អោយ​ដឹង​ទៀត​ថា លុះ​ក្រោយ មក ក្រសួង ធនធានទឹក និង​ឧត្តុនិយម​ក៍បាន​ចុះ​ទៅ​ធ្វើការ​អភិវឌ្ឍន៍​ដោយ​ធ្វើ​ជា​ទំនប់ លើក​ព័ទ្ធ​ជំវិញ ដោយ​យក មក​ធ្វើ​ជា​បឹង​មេទឹក អំពៅ​ឌៀប​នេះ​និង​នៅ​ពេល​ថ្មី ៗ​ទៀត​សោត ក្រសួង ក៍បាន​លើក​ជា​ទំនប់ ។​ទន្ទឹម ការ​ចុះ​ធ្វើ​ទំនប់​ព័ទ្ធ​តំបន់​អាង​ទឹកអំពៅ​ឌៀប​នេះ ប្រជា​ពល​​រដ្ឋ​ដែល​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់​នោះ​ក៍បាន​នាំ​គ្នា​តវ៉ាតាំងពី​សាលាស្រុក​មុខ​កំពូល សាលា​ខេត្តកណ្តាល និង​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​ព្រមទាំង​ក្រសួង រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​ និង​សំណង់ ដើម្បី​ស្នើ​សុំ​អោយ​ក្រសួង កាត់​ឆ្វៀល ដី តំបន់​អាង​ទឹកអំពៅ​ឌៀប អោយ​ពួក​គាត់​ដែល​បាន​កាន់កាប់ និង​ស្រ័យ​ផល ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​កន្លង​មក ។

    តាម​លិខិត​ប្រជាពលរដ្ឋ​ដែល​គោរព​ចូល​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​បានអោយ​ដឹង​ថា ការ​ដែល​ក្រសួង​ធនធានទឹក ស្នើ​សុំ​យក​ដី​កម្ម​សិទ្ធិ​របស់​ប្រជាពលរដ្ឋ មក​ធ្វើ​ជា​ជា​កម្មសិទ្ធិ​របស់​រដ្ឋបែប​នេះ គឺ ធ្វើ​អោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ ព្រោះ​ពួក​គាត់​បាន​កាន់កាប់ និង​អាស្រ័យ​ផល​នៅ​លើ​ដី​កម្ម​សិទ្ធ​នេះ តាំងពី​ឆ្នាំ២០០៦​ គី​មាន​រយះ​ពេល ១៥​ឆ្នាំ ហើយ ដែល​ស្រប​តាម​ច្បាប់​ភូមិបាល​ផង​ដែរ​។

    នៅ​ក្នុង​លិខិតស្នើ​សុំ​នោះ ប្រជាពលរដ្ឋ ក៍បាន​ទ​ទួ​ច​សុំ​ដល់​លោក​ឧបនាយក រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យ និង​សម្រេច កាត់​ឆ្វៀល​ដី​អោយ​ពួក​គាត់​ជា​ម្ចាស់​កម្មសិទ្ធិករ​ស្របច្បាប់​ដែល​ស្ថិត​នៅ​ភូមិ អន្លង់​ស្លែង ឃុំ​សំបួរមាស​ស្រុក​មុខកំពូល ខេត្តកណ្តាល​ដោយ​អនុគ្រោះ​ផង​។

    ទន្ទឹម​នោះ ប្រជាពលរដ្ឋក៏​បាន​ទ​ទួ​ច​ស្នើរ​សុំ​ដល់​សម្តេច​តេ​ជោ​ហ៊ុន ​សែន មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ និង​កាត់​ឆ្វៀល​ដី​ដែល​ពួក​គាត់​កានកាប់ ដោយ​ស្របច្បាប់​នោះ​ផង​ដែរ​។

    នៅ​ព្រឹក​នោះ បន្ទាប់​ពី​​មាន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ខាងលើ​លើកគ្នា​មក​តវ៉ា​ តំណាង​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​ក៍បាន​ចុះ​មក​សួរនាំ ដោយ​តំណាង​ក្រសួង​បាន​បញ្ជាក់​ថា បាន​ទទួល​ពាក្យបណ្តឹង របស់​បងប្អូន​ហើយ ក្រសួង​នឹង​ចុះ​ទៅ​វាស់វែង ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។ ​

    ទោះបីជា​យ៉ាងណា ប្រជា​ពល​​រដ្ឋ​មានការ​ភ័យ​បារម្ភ​​ខ្លាច​ក្រ​សួង​ចុះ​ទៅ​វាស់វែង ហើយ​​ប្រ​គល់​ដី​នោះ អោយ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម ទុកជា​សម្បត្តិ​រដ្ឋ ទើប​លើកគ្នា​តវ៉ា​បែប​នេះ​៕

    ទំនាក់ទំនងការិយាល័យផ្សាយ
    ☎️098906664
    ☎️077906664


    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ