គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រថយន្តហុីយ៉ាន់ដឹកឥដ្ឋមួយគ្រឿង បើកគេចពីម៉ូតូ បួងចង្កូតខ្លាំង ជាន់ហ្វ្រាំងមិនសុី ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹងរបួសធ្ងន់ស្រាល៤នាក់

    រថយន្តហុីយ៉ាន់ដឹកឥដ្ឋមួយគ្រឿង បើកគេចពីម៉ូតូ បួងចង្កូតខ្លាំង ជាន់ហ្វ្រាំងមិនសុី ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹងរបួសធ្ងន់ស្រាល៤នាក់

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿង គេចពីម៉ូតូបួងចង្កូតជាន់ហ្វ្រាំងមិនសុីជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានមនុស្សចំនួន៤នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យសួគាដឹកយកទៅសង្គ្រោះបន្ទាន់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩នឹង៤៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចបុរីប៉េងហួត ក្នុងសង្កាត់និរោត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៍សមួយគ្រឿងពាក់ស្កាលលេខភ្នំពេញ 5A-0738 ធ្វើដំណើរបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់រួមដំណើរជាមួយនិងកម្មករក្មេងចាស់ចំនួន៤នាក់ទៀតនៅក្នុងកាប៊ីនបើករថយន្តម៉ាកហុីយ៉ាន់ដាយទម្ងន់៣តោនកន្លះ ក្បាលពណ៍.ស ទ្រូងពណ៌ខៀវ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3D-0319 ដឹកឥដ្ឋពេញក្នុងរថយន្តបើកបរស្របទិសគ្នា មកពីក្រោយ ហើយបានគេចពីម៉ូតូមិនចាំនឹងស្លាកលេខមួយគ្រឿង ដែលធ្វើដំណើរពីខាងមុខ ទើបបណ្ដាលឲ្យគាត់ខំកាច់ចង្កូតយកមកខ្លាំង ហើយជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តក្រឡុកស៊ីម៉ងត៍ពីក្រោយពេញទំហឹង បណ្តាលឲ្យតៃកុងគៀបជាប់នូវក្នុងរថយន្តជាមួយនឹងកម្មករចាស់ក្មេងបីនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋជួយធ្វើការសង្គ្រោះ នឹងទាក់ទងទៅរថយន្តសាមុយរបស់មន្ទីរពេទ្យសួគាដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែករថយន្តបានរង់ការខូចខាតផ្នែកខាងមុខអស់ស្ទើតែទាំងស្រុង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើល ហើយក៏បានទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ