ស្រុកជីក្រែង៖ គោយន្តកន្ត្រៃដឹកឈើទាំងកណ្តាលថ្ងៃដោយសេរី ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនឃើញបង្រ្កាប
ស្រុកជីក្រែង៖ គោយន្តកន្ត្រៃដឹកឈើទាំងកណ្តាលថ្ងៃដោយសេរី ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនឃើញបង្រ្កាប
ខេត្តសៀមរាប៖ ប្រទះឃើញគោយន្តកន្ត្រៃកំពុងដឹកឈើទាំងកណ្តាលថ្ងៃ ចេញពីចំណុចភ្នំក្បាលខ្មោចដោយឆ្លងកាត់តាមផ្សារខ្វាវ យកមកទម្លាក់ទុក្ខនៅចំណុចភូមិក្បាលខ្មោច ឃុំខ្វាវ ស្រុកជីក្រែង បានដោយសេរី ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនឃើញបង្ក្រាប។
ប្រជាពលរដ្ឋដែលរស់នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងនូវក្តីអស់សង្ឃឹម ចំពោះភាពអសកម្មរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងដែនដី ខណៈក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើ ទាំងកណ្ដាលថ្ងៃយ៉ាងកក្រើកកក្រេង បែរជាមិនមានការបង្ក្រាប។
ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និងលោក ភោគ វិរៈ រដ្ឋបាលខ្វាវ សូមមានចំណាត់ការក្ដៅ ចុះបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ឃុបឃិតគ្នាជាប្រព័ន្ធបង្កើតអំពើពុករលួយយកលុយដាក់ ហោប៉ៅ៕
ជុំវិញការរិះគន់ពីមហាជនខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
ដោយ៖ អក្សរ ន៚
No comments