ជនញៀនល្បែងស៊ីសងចំនួន ៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ
ជនញៀនល្បែងស៊ីសងចំនួន ៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាច កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សុខ ពេញ វុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង «មាន់ជល់ហាយឡាយ» ជ្រកក្រោមស្លាកយីហោ «សំណាង កាហ្វេ» និងឃាត់ខ្លួនបានជនញៀនល្បែងរួមទាំងម្ចាស់ផ្ទះចំនួន០៩នាក់ ក្នុងនោះមានស្រី០៣នាក់ រួមទាំងវត្ថុតាំងមួយចំនួន។
នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌដូនពេញដែលសារព័ត៌មាន «កងមាស» ទើបទទួលបាន បានបញ្ជាក់ថា៖ «ជនញៀនល្បែងស៊ីសងដែរឃាត់ខ្លួនបានចំនួន ០៩នាក់ និងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីច្បាប់»។
សូមបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសងខាងលើស្ថិតនៅផ្ទះលេង ១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ចំពោះវត្ថុតាងដែរដកហូតបានរួមមាន៖ ទូរទស្សន៍ចំនួន ០៣គ្រឿង កុំព្យូទ័រ ០១គ្រឿង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះមហាជនជាច្រើនសាទរ ចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»
No comments