បុរសម្នាក់ដែលគេសង្ស័យថាជាជនជាតិចិន បានធ្លាក់ពីលើអគារខុនដូស្លាប់ ដោយមិនទាន់ដឹងមូលហេតុ
បុរសម្នាក់ដែលគេសង្ស័យថាជាជនជាតិចិន បានធ្លាក់ពីលើអគារខុនដូស្លាប់ ដោយមិនទាន់ដឹងមូលហេតុ
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ កែងផ្លូវលេខ១៣៩ នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ដែលគេសង្ស័យថា ជាជនជាតិចិន បានស្លាប់ដោយសារធ្លាក់ពីលើអគារខុនដូ «ស្កាយឡាយ» ទាំងមិនទាន់ដឹងមូលហេតុ។
ប្រភពព័ត៌មានខ្លះមានការសង្ស័យថា៖ ម្ចាស់ទីតាំងខុនដូខាងលើ កំពុងតែព្យាយាមបិទបាំងព័ត៌មាន ដោយដឹកសាកសពចេញយ៉ាងប្រញាប់ប្រញាល់ ដោយមិនទាន់ដឹងថាមានរឿងអ្វីឲ្យពិតប្រាកដ។
ជុំវិញករណីខាងលើនេះសមត្ថកិច្ចជំនាញក៏កំពុងតែពិនិត្យកោសល្យវិច័យ ដើម្បីធ្វើការស្រាវជ្រាវលើ ករណីនេះ៕
No comments