សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ
សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសម្លេងជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ។
សម្តេចតេជោបានលើកឡើងថា៖ «សាលារៀនទាំងអស់ត្រូវបានបិទអស់រយៈពេលយូរ ដែលនេះគឺជាការខាតបង់យ៉ាងធំមួយសម្រាប់ប្រទេសជាតិ» ។ យ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំនេះ សម្តេចរំពឹងថា យ៉ាងហោចណាស់ក៏សាលាកម្រិតមធ្យមសិក្សាអាចបើកឡើងវិញបាន។
សម្រាប់ពេលវេលា នៃការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារនេះ សម្តេចបញ្ជាក់ថា៖ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗ ទៅលើកុមារប្រមាណ ២លាននាក់ ដែលត្រូវការវ៉ាក់សាំងប្រមាណ ៤លានដូស៕
No comments