សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងសាទរ ចំពោះប្អូនស្រីឈ្មោះ ថឹង ថា ដែលរស់នៅស្រុកសៀមប៉ាង
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងសាទរ ចំពោះប្អូនស្រីឈ្មោះ ថឹង ថា ដែលរស់នៅស្រុកសៀមប៉ាង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវក្តីរីករាយ និងសាទរ ចំពោះប្អូនស្រីឈ្មោះ ថឹង ថា អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំង Johnson & Johnson លេខរៀងទី៨លាន។
សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយសាទរ នៅលើផេក ផ្លូវការ៖ «នៅថ្ងៃ១០សីហា២០២១នេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារនិងយុវវ័យដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។
ដំណើរឆ្ពោះទៅរក១០លាននាក់ នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។
លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លាន ដែលបានចាក់វ៉ាក់សាំង Johnson&Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩ដោយខិតខំការពារខ្លួនតាមរយៈវិធានការ (៣ការពារនិង៣កុំ)»៕
No comments