បែកធ្លាយ៖ មណ្ឌលសុខភាពទូកមាស យកលុយពីប្រជាពលរដ្ឋ ៣០០០០៛ជាថ្នូរ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
បែកធ្លាយ៖ មណ្ឌលសុខភាពទូកមាស យកលុយពីប្រជាពលរដ្ឋ ៣០០០០៛ជាថ្នូរ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
ខេត្តកំពត៖ បែកធ្លាយ «មណ្ឌលសុខភាពទូកមាស» ដែលមានទីតាំងស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានរង់ការចោទប្រកាន់ពីប្រជាពលរដ្ឋ ថា មណ្ឌលបានយកលុយពីប្រជាពលរដ្ឋ ៣០០០០៛ (បីមុឺនរៀល) ដើម្បីជាថ្នូរ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩! នេះបេីយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
ជុំវិញការចោទប្រកាន់ខាងលើនេះ ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីប្រធានមណ្ឌលសុខភាពទូកមាស បានទេ ព្រោះគ្មានលេខទូរស័ព្ទ។ ចំណែក លោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត អង្គភាពសារព័ត៌មាន «កងមាស» ព្យាយាមសុំការបំភ្លឺតាមរយៈទូរស័ព្ទ ប៉ុន្តែខលចូល ២ទៅ ៣ដង នៅតែគ្មានអ្នកលើក។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ មហាជនជាច្រើនបានរិះគន់ចំៗ ចំពោះភាពអសកម្មរបស់ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ដោយលើកឡើងថា៖ «លោកវេជ្ជបណ្ឌិត ញា ប៊ុនថន អសមត្ថភាពក្នុងការគ្រប់គ្រង ទើបមន្ត្រីពេទ្យថ្នាក់ក្រោមហ៊ានធ្វើអ្វីតាមតែអំពើចិត្ត»៕
ជុំវិញការចុះផ្សាយខាងលើនេះសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺពីមន្ទីរស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments