គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ពីការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីសុខាភិបាល និងមន្ដ្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ

    អភិបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ពីការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីសុខាភិបាល និងមន្ដ្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ មន្ដ្រីសុខាភិបាល និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌទាំង១៤, រដ្ឋបាលសង្កាត់ទាំង១០៥, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ។

    ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ខាងមុខ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធ នៃសេចក្ដីជូនដំណឹងនេះ។

    ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយរួមមាន៖ ទី១៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩, ទី២៖ ប័ណ្ណសម្គាល់ខ្លួនមន្ដ្រីរាជការ-បុគ្គលិក, ប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណការងារនៅមន្ទីរពេទ្យ គ្លីនិក ឬវិស័យឯកជន និងទី៣៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ ក្នុងការចាក់វ់ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ពោលគឺធានានូវគម្លាតរយៈពេល៦ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី១៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ