រដ្ឋបាលរាជធានីភ្នំពេញ ដាក់បទបញ្ជា ឲ្យសង្កាត់ទាំង១០៥ ត្រូវចុះណែនាំពលរដ្ឋ កុំឱ្យល្មើសនឹងបម្រាមគោចរ
រដ្ឋបាលរាជធានីភ្នំពេញ ដាក់បទបញ្ជា ឲ្យសង្កាត់ទាំង១០៥ ត្រូវចុះណែនាំពលរដ្ឋ កុំឱ្យល្មើសនឹងបម្រាមគោចរ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅគណៈបញ្ជាការ ឯកភាពខណ្ឌទាំ១៤ ឲ្យសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់តែម្តង ត្រូវចុះផ្ទាល់ដល់មូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំដើរហើរល្មើសនិងបម្រាមគោចរ ហើយណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវ នាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំ ទៅចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ។
ការដាក់បទបញ្ជាបែបនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៣ សីហា២០២១ ដើម្បីឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និង សង្កាត់ទាំង១០៥ អនុវត្តការងារទាំង២នេះឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ឈានទៅរកការផ្តាច់នូវប្ញសគល់ជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ដែលតា (DELTA) ឱ្យបានជោគជ័យ។
ឯកឧត្តម ឃួង ស្រេង កាលពីយប់ថ្ងៃទី០៣ ខែសីហា បានឃើញសង្កាត់មួយចំនួនបានអនុវត្តការងារនេះយ៉ាងម៉ឺងម៉ាត់ផងដែរ ខណៈឯកឧត្តមបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង គឺឃើញសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក សង្កាត់បឹងត្របែកខណ្ឌចំកាមន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងសង្កាត់មួយចំនួនទៀតក៏បានចុះធ្វើការងារផ្សព្វផ្សាយ ដើម្បីរួមគ្នាឈានទៅផ្តាច់ប្ញសគល់ជំងឺកូវី-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DELTA) បានយ៉ាងល្អ។
គួរបញ្ជាក់ថា៖ អ្នកល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ១គ្រឿងត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ហើយបើធ្ងន់ធ្ងរនឹងមានទោសទណ្ឌថែមទៀត៕
No comments