បែកធ្លាយ៖ រឿងអាស្រូវ និងអំពើពុករលួយ របស់លោក ហ៑ុយ អិត ដែលជាមន្ដ្រីបំរើកាងារក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ថែមទាំងប្រើអំពើហិង្សាលើស្ត្រី និងគំរាមវ៉ៃសម្លាប់

បែកធ្លាយ៖ រឿងអាស្រូវ និងអំពើពុករលួយ របស់លោក ហ៑ុយ អិត ដែលជាមន្ដ្រីបំរើកាងារក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ថែមទាំងប្រើអំពើហិង្សាលើស្ត្រី និងគំរាមវ៉ៃសម្លាប់
ខេត្ដព្រៃវែង៖ គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បានបង្ហោះសារទំលាយរឿងអាស្រូវ របស់លោក ហ៑ុយ អិត (ហៅពេទ្យវុធ) ដែលជាមន្ដ្រីបម្រើការងារនៅក្នុងមន្ទីសុខាភិបាលខេត្ដព្រៃវែង ដែលធ្លាប់ប្រព្រឹត្តអំពើពុករលួយនិងបានប្រើអំពើហិង្សា គំរាមវ៉ៃសម្លាប់ ថែមទាំងភ្ជាប់ជាមួយនឹងរូបថត និងសារជាសំឡេងរបស់លោក ហ៑ុយ អិត (ហៅពេទ្យវុធ)។
គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បានបង្ហោះដែរមានខ្លឹមសារថា៖ «មើលមុខនឹងមាត់ អាមន្រ្តី ក្បាលខ្មៅបំរើសការងារ នៅមន្ទីសុខាភិបាល ព្រៃវែងរូបនេះអោយច្បាស់ៗផង បងប្អូនជនរួមជាតិ លុយដែរវាបានមក មានឡានមានដី ហុឺហា កន្លងមកដោយសាភាពពុករលួយវាដែរធ្លាប់មាន ដោយសារតែភាពពុករលួយរបស់វា គេដកវា ទៅមណ្ណុល សុខភាពពោរ៍រៀង ខេត្តព្រៃវែង តែវាមកសុំខ្ញុំអោយជួយ ទៅសុំមេវាអោយមក មន្ទីសុខាភិបាលវិញ នៅដើមឆ្នាំ2020 វាក៏បានមក វិញដោយអោយ ខ្ញុំធ្វើកិច្ចសន្យា ជាមេវា ដែរជាលោកពូប្រធានមន្ទីសុខាភិបាលខេត្តព្រៃវែង នឹងលាក់បាំងរឿងពុករលួយនោះ
កាលនោះខ្ញុំឆោតល្ងង់ជឿរ ជឿរការលួងលោម របស់អាមន្រ្តីក្បាលខ្មៅនោះ ទើបទៅទាំងមិនបានគិត ព្រោះមន្រ្តីក្បាលខ្មៅរូបនេះ វាសន្យាថា មកមន្ទីវីញការ ងារចុះបានលុយ ច្រើននឹងជួយ ចឹញ្ចឹមកូន រួមទាំងលុយធានាគា ដែរវាមកចងខ្ញុំ ពេលនោះខ្ញុំក៏ព្រម តែរហូតមកដល់ សព្វថ្ងៃនេះ មន្រ្តីក្បាលខ្មៅ រូបនេះ លុយចិត្តចង់អោយក៏អោយមិនចង់អោយស្រាច់ចិត្តទេ ហើយខ្ញុំក៏មិនដែលជ្រក់មាត់ដែរ រហូតមកដល់ពេលនេះ ខ្ញុំសុំចប់នឹងសុំ មានអនាគត់ថ្មីហើយ ព្រោះមើលទៅវាបោកប្រាស់មិនចេះចប់នឹងហើយសាះ វាមិនព្រម វាថាបើរខ្ញុំចង់មានសេរីភាពកូនត្រូវអោយវា បើរមិនចឹង វាមកវ៉ៃសំលាបខ្ញុំហើយដើរចូលគុក ហើយចរិកមន្រ្តីក្បាលខ្មៅម្នាក់នេះ និយាយហើយវានឹងធ្វើងៃណាមួយមិនខាន ព្រោះវា ធ្លាប់វ៉ៃនឹងធ្វើបាបខ្ញុំពីរមុនមក ជាច្រើនឆ្នាំ ដោយមិនញញឺតដៃ ដោយសារទ្រាំ របស់ខ្ញុំមានដែនកំនត់ នាងខ្ញុំ ស្រ៑ុន សុម៉ាលី នាងខ្ញុំសុំជូនតំនឹងនេះជូនលោកពូប្រធាមន្ទី សុខាភិបាលថា ខ្ញុំស្នើរជួប ពូរ នៅថ្ងៃទី 11/9/2021ខាងមុខនេះ នាងខ្ញុំដឹងថាពូរវល់ការងារកូវិត ហើយក៏សុំទោសពូផង តែមន្រ្តីក្បាលខ្មៅរបស់ពូ គំរៀមកំហែងខ្ញុំពេក ទើបខ្ញុំ មកទាមទារកិច្ចសន្យាដែរខ្ញុំធ្វើដើម្បើវាហើយវាមិនកែរ សុំបងប្អូនជួយសែ ដើម្បើអោយដឹងដល់លោកពូប្រធាមន្ទីសុខាភិបាលខេត្តព្រៃវែងផងចុះ»។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ជេ ម៉ាលី» បញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ កន្លងមកលោក ហ៑ុយ អិត (ហៅពេទ្យវុធ) តែងតែប្រើអំពើហិង្សា ជាញឹកញាប់ លើរូបរាងកាយរបស់នាង រហូតដល់រលូតកូនក្នុងផ្ទៃរបស់នាងទៀតផង!! រូបនាងស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាជួយរកយុត្តិធម៌ជូនដល់រូបនាងផង។
ពាក់ព័ន្ធទៅនឹងរឿងអាស្រូវ និង អំពើពុករលួយលោក ហ៑ុយ អិត «ហៅពេទ្យវុធ» ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ បានទេ ព្រោះគាត់ឆ្លើយថារវល់ប្រជុំ។
យ៉ាងណាមិញខាងសារព័ត៌មានយើងនឹង ព្យាយាមសុំការបំភ្លឺ ពីប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងលោក ហ៑ុយ អិត «ហៅពេទ្យវុធ» បន្ថែមទៀត៕ រង់ចាំព័ត៌មានបន្ថែម៖
ទំនាក់ទំនងការិយាល័យ៖
☎️077906664
☎️098906664




No comments