គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រថយន្តដឹកខ្សាច់យកទៅផ្គត់ផ្គង់ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» កំពុងបំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ_វគ្គ១

    រថយន្តដឹកខ្សាច់យកទៅផ្គត់ផ្គង់ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» កំពុងបំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ_វគ្គ១

    ផ្សាយចេញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
    ខេត្តកណ្ដាល៖ ដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលគេដឹងថាជាក្រុមរថយន្ត ដឹកជញ្ជូនខ្សាច់ ផ្គត់ផ្គង់ឲ្យទៅ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» ដែលមានទីតាំងស្ថិតនៅឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានរថយន្តធន់ធំ សង្ស័យជារថយន្តប្រភេទកាត់ត គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ កំពុងតែដឹកជញ្ជូនខ្សាច់ បំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាព សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ។

    យោងតាមសកម្មភាពជាក់ស្តែង ឃើញថា៖ ផ្លូវមួយខ្សែតាមបណ្ដោយ ឃុំស្វាយជ្រុំ និងឃុំអរិយក្សត្រ ត្រូវខូចខាតយ៉ាងដំណំ ខណៈរថយន្តដឹកខ្សាច់ធន់ធំទាំងនោះ បញ្ចេញសកម្មភាព ដឹកជញ្ជូនខ្សាច់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យមហាជនជាច្រើន រិះគន់តៗគ្នា ថា ក្រុមហ៊ុនបូមខ្សាច់ខាងលើនេះ កំពុងតែ បំផ្លិចបំផ្លាញសម្បតិ្តសារធារណៈ ដើម្បីតែប្រយោជន៍បុគ្គល។

    មហាជនបានលើកឡើង ទៀតថា៖ រថយន្តដឹកខ្សាច់ទាំងអស់នោះ ភាគច្រើន គ្មានផ្លាកលេខ សង្ស័យជាប្រភេទរថយន្តកាត់ត ហើយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាគ្មានអើពើ ចាត់ចំណាត់ការទប់ស្កាត់ចំពោះ ប្រភេទរថយន្តទាំងនោះសោះឡើយ។

    ប្រភពបានបន្ថែមទៀតថា៖ ដេប៉ូបូមខ្សាច់ខាងលើនេះប្រហែលជាមិនមានអាជ្ញាប័ណ្ណ អាជីវកម្មត្រឹមត្រូវ នោះទេ ហើយក្រុមការងារសារព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺណាមួយពីម្ចាស់ដេប៉ូបានឡើយ ព្រោះគ្មានលេខទូរស័ព្ទ។

    ទាក់ទិនទៅនិងបញ្ហាខាងលើនេះ ផងដែរ ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យមើលរថយន្តដឹកខ្សាច់ទាំងនេះផងទាន! ជាពិសេសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាពិនិត្យមើលដេប៉ូបូមខ្សាច់ខាងលើដោយក្ដីអនុគ្រោះ។

    ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារសារព័ត៌មានយើង សូមរង់ចាំការបំភ្លឺពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️077906664 Cellcard
    ☎️098906664 Smart

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY / Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ