តើពិតទេ..? លោក នាក់ យឹតថូ ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពត មានដីលើភ្នំ_វគ្គ១
តើពិតទេ..? លោក នាក់ យឹតថូ ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពត មានដីលើភ្នំ_វគ្គ១
ផ្សាយចេញនៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ខេត្តកំពត៖ ដីចំការនៅពីខាងជើងភ្នំដល់ពេលកាយក្រវាត់ព្រំ កាយភ្នំមួយជុំ ដែលស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត លោកនាក់ យឹតថូ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពត និងភរិយា បានស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បីសុំកាយដីជើងភ្នំ ផ្លូវភ្លើង តែភាពពិតកាយក្រវាត់ដល់កំពូលភ្នំ ហើយព័ទ្ធយកដីសម្បត្តិសាធារណ:របស់រដ្ឋ មកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ តើរឿងនេះពិតទេ ដែលលោក នាក់ យឹតថូ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពត មានដីលើភ្នំ?
ទាក់ទិនទៅនិងករណីនេះប្រជាពលរដ្ឋ ជាច្រើន មានការងើយឆ្ងល់ថា៖ តើហេតុអ្វី.? បានជាធនធានធម្មជាតិ ដីភ្នំ រ៉ែ ដែលជាសម្បត្តិរដ្ឋ ត្រូវបុគ្គលមានអំណាច មានស័ក្តិយស មានលុយ ធ្វើអ្វីៗបានតាមតែទំនើងចិត្ត មិនខ្លាចញញើត ច្បាប់សូម្បីតែបន្តិចសោះឡើយ។
យោងតាមលោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើងថា ការកាយដីក្រវាត់ភ្នំ មិនត្រូវតាមគោលការណ៍ច្បាប់នោះទេ។
ចំណែកឯលោក សូ វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល មិនគួរនៅស្ងៀមនោះទេ គួរតែចុះសិក្សា នៅចំនុចទីតាំង ភ្នំមៀន ផង! និងស្នើដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត រឿងដីភ្នំមៀន ដោយក្តីអនុគ្រោះ ដើម្បីការពារ សម្បត្តិរដ្ឋ។
ជុំវិញការចុះផ្សាយព័ត៌មានខាងនេះក្រុមការងារសារព័ត៌មាន យើងរងចាំការបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments