គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ផ្លូវជាតិលេខ២ ក្នុងដែនគ្រប់គ្រង របស់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ កំពុង​កកស្ទះចរាចរណ៍ យ៉ាងខ្លាំង ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខ្វះការកែសម្រួល

    ផ្លូវជាតិលេខ២ ក្នុងដែនគ្រប់គ្រង របស់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ កំពុង​កកស្ទះចរាចរណ៍ យ៉ាងខ្លាំង ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខ្វះការកែសម្រួល

    ផ្សាយចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
    ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស និង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែមានការកកស្ទះចរាចរណ៍ យ៉ាង​ខ្លាំង​ ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយមានរថយន្ត រឺម៉ក ចតលើផ្លូវទាំងសងខាង និង លក់បោះដុំ បន្លែត្រីសាច់លើផ្លូវថ្នល់សារធារណៈ យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរ​និង​សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន​ ខ្វះការកែសម្រួល​ខ្វះ​ភាព​ទទួល​ខុស​ត្រូវ បណ្តាល​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​តាម​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​។​

    យោងតាមមន្ត្រីក្នុងមូលដ្ឋានដែរទទួលផ្នែកសណ្ដាប់ធ្នាប់ ដែលធ្លាប់​បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ រូបលោកមិនអាច កែសម្រួលទីកន្លែងនេះ ឲ្យមានរបៀបរៀបរយបានទេ.! ព្រោះ​គ្មាន​បញ្ជា​ពី​លោក​ស្រី​ គឹម ញឹប អភិបាល​ខណ្ឌដង្កោ។ មន្ត្រីរូបនោះបានបញ្ជាក់ទៀតថា៖ រាល់ថ្ងៃរូបលោក និងក្រុមការងារ ព្យាយាមសម្រួលចរាចរណ៍នៅចំណុចនេះណាស់ តែដូចចាប់ក្តាម ដាក់ចង្អេរ មិនអាចកែសម្រួលបាន និងបានស្នើឲ្យខាងសារព័ត៌មានយើងជួយផ្សាយ ដើម្បីជាដំណឹងដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានជ្រាប។

    ចំណែកលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ធ្លាប់​បានប្រាប់សារព័ត៌មានថា៖ បព្ហាខាងលើនេះពិបាកដោះស្រាយណាស់.! ហើយ​គាត់បានបញ្ជាក់ទៀតថា៖ គាត់មិនហ៊ានទេព្រោះខ្លាចអ្នកលក់ជេរ។

    គួរបញ្ជាក់ដែរថា៖ កន្លងមកក្រុមការងារសារព័ត៌មានយើងធ្លាប់បានផ្សព្វផ្សាយព័ត៌មាន ជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន រួចម្តងមកហើយ ក៏ប៉ុន្តែហាក់បីដូចជាគ្មានវិធានការដោះស្រាយចំពោះបញ្ហាកកស្ទះចរាចរណ៍ ចំណុចនេះឡើយ។

    យ៉ាង​ណា​មិញ​មហាជន ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ជាច្រើនសូមសំណូមពរ ដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សូមមេត្តាជួយកែសម្រួលការកកស្ទះចរាចរណ៍ផង កុំសំងំស្ងៀម! ព្រោះចំណុចកកស្ទះខាងលើនេះ អ្នកធ្វើដំណើរ ទាំងនោះ មានការរអ៊ូរទាំ និងភិតភ័យយ៉ាងខ្លាំង ចំពោះការកក់ស្ទះ.! (ពោលគឺ៖ អ្នកបោះដុំ បន្លែ ត្រីសាច់ និងអ្នកទិញលក់បន្ត មានរថយន្តធំៗចត នៅណែនតាន់តាប់ពេញផ្លូវជាតិលេខ២)។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ